• ព័ត៌មានថ្មី

    Friday, August 21, 2015

    Rolls-Royce​ ថ្មី​ ពណ៌​ទឹក​សមុទ្រ​ពាក់​កណ្ដាល​​ ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​

    ក្រុមហ៊ុន ​ Rolls-Royce​ បាន​បង្ហាញ​នូវ​រថយន្ត​ម៉ូដែល​ Phantom ​​ថ្មី​មួយ​ផ្សេង​ទៀត​ ដែល​មាន​ការ​រចនា​រូប​រាង​ខាង​ក្រៅ​យ៉ាង​ស្រស់​ស្អាត។


    រថយន្ត​ Rolls-Royce Phantom​ ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​នេះ​គឺ​ជាម៉ូដែល​​ Christened Nautica​ ដែល​គំនិត​នៃ​ការ​រចនា​រូប​រាង​របស់​វា​​ចេញ​មក​ពី​នាវា​កម្សាន្ត។ រថយន្ត​ស៊េរី​នេះ​មាន​បំពាក់​ពណ៌​ទាក់​ភ្នែក​ចំនួន​ពីរ​ គឺ​ពណ៌​ស​ និង​ ពណ៌​ទឹក​សមុទ្រ។

    តាម​រយៈ​រូបភាព​គេ​ឃើញ​ថា​ ពណ៌​ទឹក​សមុទ្រ​គឺ​ស្ថិត​នៅ​ពាក់​កណ្ដាល​​​ផ្នែក​ខាង​លើ​នៃ​រថយន្ត​​ និង​នៅ​ជុំ​វិញ​ស្លាក​សញ្ញា​ Rolls-Royce​ ដែលស្ថិត​នៅ​​កណ្ដាល​ថាស​​កង់។ ចំណែក​ពាក់​កណ្ដាល​នៃ​​តួ​រថយន្ត​ចុះ​ក្រោម​គឺ​មាន​​ពណ៌​ស​ និង​មាន​ស្នាម​ឆូត​ពណ៌​​​ខៀវ​ចំនួន​ពីរ​ខ្សែ​ ព្រម​ទាំង​មាន​​ឆ្លាក់​​សញ្ញា​យុថ្កា​ថែម​ទៀត​ផង។ ចំណែក​ឯ​​ការ​រចនា​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​​ម៉ូដែល​នេះ​​មាន​ការ​ផ្លាស់​ ប្ដូរ​បន្តិច​បន្តួច ​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ដូច​ជា​នាវា​កម្សាន្ត​លើ​សមុទ្រ។

    ចំពោះ​គ្រឿង​ម៉ាស៊ីន​​របស់​រថយន្ត​ Christened Nautica​ នេះ​មិន​​ខុស​គ្នា​ពី​​ម៉ូដែល​​មុន​នោះ​ទេ​ គឺ​​មាន​ម៉ាស៊ីន​​​ប្រភេទ​ V12​ ទំហំ​ ៦,៧៥​លីត្រ​ កម្លាំង​ ៤៥៣​សេះ ដែល​​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​០​-៩៦គ.ម/ម៉​ ក្នុង​រយៈ​ពេល​តិច​ជាង​៦​វិនាទី។

    rolls-royce-phantom-nautica-3-970x546-c

    rolls-royce-phantom-nautica-2-970x546-c

    rolls-royce-phantom-nautica-4-970x546-c


    rolls-royce-phantom-nautica-5-970x546-c


    rolls-royce-phantom-nautica-6-970x546-c

    ​គួរ​បញ្ជាក់​ថា​ រថយន្ត​ស៊េរី​នេះ​​​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ ហើយ​សម្រាប់​តម្លៃ​នៃ​រថយន្ត​វិញ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rolls-Royce​ ថ្មី​ ពណ៌​ទឹក​សមុទ្រ​ពាក់​កណ្ដាល​​ ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ Rating: 5 Reviewed By: Unknown
    Scroll to Top