• ព័ត៌មានថ្មី

    Monday, August 3, 2015

    លេច​ចេញ​ច្បាស់​ក្រឡែត​នូវ​​រូប​រាង​របស់ ​​Galaxy Note 5 និង​ S6 Edge Plus

    កាន់ ​តែ​ច្បាស់​មែន​ទែន​ហើយ​នូវ​រូប​រាង​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ Samsung ដែល​​គេ​គ្រោង​នឹង​ធ្វើ​ការ​​ប្រកាស​​​​នា​ថ្ងៃ​ទី​១៣​ ខែ​សីហា​ខាង​មុខ​នេះ។


    រូប​ភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​នៅ​លើ​​បណ្ដាញ​សង្គម​ Twitter​ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ នោះ​ជា​រូប​ភាព​ដែល​បង្ហាញ​​អំពី​រូប​រាង​របស់​ Galaxy Note 5​ និង​ S6 Edge Plus។ បើ​តាម​រយៈ​រូប​ភាព​គេ​ឃើញ​ថា​ Galaxy Note 5 ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​មាន​ការ​រចនា​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​ខុស​ប្លែក​ពី​ Galaxy Note 4។ ចំណែក​ឯ​ Galaxy S6 Edge Plus​ មាន​រូប​រាង​មិន​ខុស​​ពី​ Galaxy S6 Edge​ ប៉ុន្មាន​នោះ​ទេ។ ប្រភព​ពី​ Twitter​ ក៏​បាន​បង្ហើប​ពី​សមត្ថភាព​របស់​​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ Samsung​ គឺ ​នឹង​មាន​បំពាក់​អេក្រង់​ទំហំ​ ៥,៦៦​អ៊ីញ​ និង​ Resolution 2560×1440​ ព្រម​ទាំង​មាន​ RAM ទំហំ​ 4GB​ ធំ​ជាង​មុន។ ជាមួយ​គ្នា​នេះ​ វា​ក៏​​មាន​បំពាក់​​កាមេរ៉ា​ក្រោយ​ ១៦​មេហ្គា​ភិកស្សែល​ និង​ កាមេរ៉ា​មុខ​ ៥​មេហ្គា​ភិកស្សែល​ ចំណែក​ឯ​អង្គ​ចងចាំ​ (Memory)​ វិញ​គឺ​មិន​អាច​ធ្វើ​ការ​បន្ថែម​បាន​ដដែល។


    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​នៅ​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថា​ នេះ​គឺ​ជា​រូប​រាង​ពិត​ប្រាកដ​របស់​ Galaxy Note 5​ និង​ S6 Edge Plus ឬ​យ៉ាង​ណា​នោះ។ ដូច​នេះ​មាន​តែ​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ពី​ការ​ប្រកាស​របស់​ Samsung ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: លេច​ចេញ​ច្បាស់​ក្រឡែត​នូវ​​រូប​រាង​របស់ ​​Galaxy Note 5 និង​ S6 Edge Plus Rating: 5 Reviewed By: Unknown
    Scroll to Top