• ព័ត៌មានថ្មី

    Thursday, August 20, 2015

    កីឡាករ​ប៉ុន្មាន​នាក់​នេះ​នឹង​ក្លាយ​ជា​គោល​ដៅ​​របស់​ Man Utd ​ក្រោយ Pedro ​ទៅ Chelsea

    ខ្សែ ​ប្រយុទ្ធ Pedro ​ដែល​ក្រុម Manchester United ​ចង់​បាន​ជា​យូរ​មក​ហើយ​នោះ បែរ​ជា​ទៅ​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ ​ក្នុង​ការ​​ផ្លាស់​ទៅ​លេង​នៅ Chelsea ដែល​រឿង​នេះ​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ដោយសារ​តែ​បាត់​បង់​ឱកាស​ទិញ​កីឡាករ​រូប​នេះ​ហើយ ក្រុម​បិសាច​ក្រហម​ក៏​រៀប​ជើង​ព្រួល​រួច​ជា​ស្រេច​ក្នុង​ការ​ដេញ​ប្រមាញ់​ កីឡាករ​ផ្សេង​ទៀត​ដូច​ខាង​ក្រោម​នេះ៖


    ១. ខ្សែ​បម្រើ​ស្លាប Sadio Mane

    Sadio Mane

    Sadio Mane ​ជា​កីឡាករ​​របស់​ក្រុម Southampton ​ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ។ កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​ ត្រូវ​បាន​ក្រុម Man Utd ​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ម្ដង​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ក្រុម Southampton ​បដិសេធ​វិញ។

    ២. ខ្សែ​ប្រយុទ្ធ Harry Kane

    Harry Kane

    Kane ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​បិសាច​ក្រហម​តាម​ទិញ​តាំងពី​បើក​រដូវ​កាល​ដោះដូរ​ កីឡាករ ដោយ​ឱ្យ​តម្លៃ​ខ្លួន​៤០​លាន​ផោន ប៉ុន្តែ​អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺ​ Spurs ​គ្មាន​បំណង​ចង់​លក់​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ទេ។

    ៣. ខ្សែ​ប្រយុទ្ធ Karim Benzema

    Karim Benzema

    Benzema ​ត្បិត​តែ​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ក្រុម Arsenal ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​នៅ​មិនទាន់​ច្បាស់​ការ​នោះ​ទេ។ នេះ​មាន​ន័យ​ថា​បិសាច​ក្រហម​គឺ​នៅ​តែ​មាន​ឱកាស​ដដែល ព្រោះ​ Man Utd ​និង Real Madrid ​មាន​ទំនាក់ទំនង​ល្អ​តាំង​ពី​ដើម​មក​ក្នុង​ការ​ដោះដូរ​កីឡាករ។

    ៤. ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic

    Zlatan Ibrahimovic

    Zlatan ​របស់​ក្រុម PSG ​បាន​និយាយ​ហើយ​ថា​រូប​គេ​អាច​នឹង​ផ្លាស់​ចេញ​ពី​ក្លិប​នៅ​បារាំង​ទៅ​លេង​នៅ ​អង់គ្លេស គ្រាន់​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ក្លិប​ណា​មួយ​ប៉ុណ្ណោះ។

    ៥. Thomas Muller

    Thomas Muller

    Muller ​ធ្លាប់​ជា​កូន​សិស្ស​របស់​លោក Van Gaal ​ហើយ​អ្នក​ចាត់​ការ​រូប​នេះ​ក៏​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ Bayern Munich ​ហាក់​មិន​ចង់​លក់​កីឡាករ​រូប​នេះ​ទេ។ កាល​ពី​ម្សិលមិញ មាន​ដំណឹង​មក​ថា​បិសាច​ក្រហម​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​ដល់​ទៅ​៦០​លាន​ផោន​ឯ​ ណោះ។

    យ៉ាង​ណា​ដែរ ប្រិយមិត្ត​យល់​ថា​កីឡាករ​ទាំង​៥​ខាង​លើ​ Manchester United ​គូរ​តែ​ទិញ​ម្នាក់​ណា​?
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ប៉ុន្មាន​នាក់​នេះ​នឹង​ក្លាយ​ជា​គោល​ដៅ​​របស់​ Man Utd ​ក្រោយ Pedro ​ទៅ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top