• ព័ត៌មានថ្មី

    Friday, August 7, 2015

    តារា​ស្រី​អាស៊ី៧​រូប​អាយុ​លើ​៤០​ឆ្នាំ​តែ​សម្រស់​ឡើង​ខ្ចី ក្មេង​សុំ​ខ្មាស​​


    តារា ​ដែល​មាន​វ័យ​ក្មេង​និង​​ស្រស់​ស្អាត​គឺ​ជា​ការ​ចង់​បាន​សម្រាប់​ឧស្សាហកម្ម ​កម្សាន្ត។ ប៉ុន្តែ​​​មើល​តារា​សម្ដែង​ស្រី​ទាំង​នេះ​វិញ ត្បិត​តែ​ពូក​គេ​មាន​អាយុ​ច្រើន​តែ​ផលិតកម្ម​នៅ​តែ​ជ្រើសរើស​មក​សម្ដែង ដោយ​សារ​អ្នក​ទាំង​នោះ​ចេះ​ថែរក្សា​សម្រស់​ស្រស់​ផូរផង់​ជានិច្ច។ ខាង​ក្រោម​នឹង​បង្ហាញ​តារា​ស្រី​មាន​អាយុ​ច្រើន​តែ​នៅ​តែ​ក្មេង៖

    ១. Candy Law

    1

    ម្ចាស់​ពាន​ Miss Asia Pageant ឆ្នាំ​១៩៩១ Candy Law បច្ចុប្បន្ន​មាន​អាយុ​៥០​ឆ្នាំ​ហើយ​ ប៉ុន្តែ​នៅ​ពេល​ថ្មី​​ៗ​នេះ នាង​បាន​ធ្វើ​ឲ្យ​​​បុរស​ៗ​បាក់​ចិត្ត​មិន​ស្ទើរ​ទេ នៅ​ពេល​បង្ហោះ​រូប​សិចស៊ី​បញ្ចេញ​​រាង​គូរ​ឲ្យ​ក្នាញ់​របស់​ខ្លួន។ Candy ធ្លាប់​បាន​បង្ហើប​ថា ​មាន​បុរស​ចោមរោម​ស្រលាញ់​នាង​ជា​ច្រើន​នាក់ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​ភាគ​ច្រើន​មាន​អាយុ​ក្មេង​ជាង​ខ្លួន។

    ២. Liu Xiaoqing

    2

    ទស្សនិកជន​​ចាប់ផ្ដើម​ទទួល​ស្គាល់​ទេពកោសល្យ​តារា​ស្រី​រូប​នេះ​ តាំង​ពី​រឿង​ដំបូង​ដែល​នាង​សម្ដែង។​ តារា​សម្ដែង​ចិន​ដី​គោក Liu Xiaoqing មាន​អាយុ​៦០​ឆ្នាំ​​ ប៉ុន្តែ​នាង​នៅ​តែ​មាន​ស្បែក​ស​ថ្លា​ដូច​សំឡី​និង​រូប​រាង​មាន​មន្ត​ស្នេហ៍។ ​​

    ៣. Michelle Yim

    3

    តារា​ជើង​ចាស់​រូប​នេះ​នឹង​ឈាន​ចូល​អាយុ​៦០​ឆ្នាំ​នៅ​ខែ​កញ្ញា​ខាង​មុខ​។ ​ តែ​តារា​​កំពូល​តារា​សម្ដែង​​​ម្នាក់​នេះ​មាន​ស្បែក និង​រូប​រាង​ស្រស់​ស្អាត​​មិន​ស័ក្ដិសម​នឹង​អាយុ​សោះ។ នា​ពេល​កន្លង​ទៅ​ Michelle ក៏​បាន​ទាញ​ចំណាប់​អារម្មណ៍​​ពី​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បង្ហោះ ​រូប​ស្លៀក​ឈុត​ប៊ីគីនី​​បង្ហាញ​រាង​ដ៏​​​ស្រលូន​នៅ​លើ​បណ្ដាញ​សង្គម​ Weibo ។ Michelle Yim ក៏​ធ្លាប់​បាន​ដើរ​តួ​​ជា​យុវតី​អាយុ​១៥​ឆ្នាំ​ក្នុង​រឿង​ទូរទស្សន៍​មួយ​ផង​ ដែរ។

    ៤. Irene Wan

    4

    នៅ​ក្នុង​រូប​ថត​របស់ Irene Wan ចូលរួម​ក្នុង​ពិធី​ជួបជុំ​មិត្ត​ចាស់​នៅ​សាលា តារា​វ័យ​៤៨​​នៅ​តែ​មាន​សម្រស់​វ័យ​ក្មេង​ដូច​កាល​នៅ​រៀន​។ ​វា​ផ្ទុយ​ស្រលះ​ពី​មិត្ត​ចាស់​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​ដែល​​សម្ផស្ស​ របស់​​​​អ្នក​ទាំង​នោះ​មាន​ភាព​ចាស់​ជាង​មុន។ ថ្មីៗ​នេះ​ Irene​ ​បាន​ក្លាយ​ជា​តារា​ថត​ផ្សាយ​ផលិតផល​អាវ​ក្នុង​របស់​នារី​ទៀត​ផង។

    ៥. Kathy Chow

    5

    តួ​ស្រី​ក្នុង​រឿង “The Empress of China” Kathy Chow  សព្វ​ថ្ងៃ​មាន​អាយុ​ ៤៨ឆ្នាំ។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ Kathy ​​ធ្លាប់​បាន​បង្ហើប​ថា នាង​ធ្លាប់​មាន​បុរស​៥​នាក់​តាម​ញ៉ែ​​ក្នុង​ពេល​តែ​មួយ។ បច្ចុប្បន្ន​ នាង​កំពុង​មាន​ទំនាក់ទំនង​ជា​មួយ​មិត្ត​ប្រុស​ម្នាក់​​ដែល​អាយុ​ប្អូន​ខ្លួន ​ដល់​ទៅ​៥​ឆ្នាំ។

    ៦. Dai Wen Hui

    戴蕴慧

    Dai គឺ​ជា​តារា​ចម្រៀង​ហុងកុង​​ បច្ចុប្បន្ន​មាន​អាយុ​៤៥​ឆ្នាំ ​ហើយ​ក៏​បាន​ក្លាយ​ជា​លោក​យាយ​របស់​គេ​ម្នាក់​ដែរ។ នាង​មាន​អំណោយ​ផល​មាន​រូប​រាង​ស្រស់​ស្អាត​និង​មុខ​គួរ​ឲ្យ​ស្រលាញ់។ Wen Hui មិន​ត្រឹម​តែ​ជា​តារា​អាយុ​ច្រើន​​តែ​មានមុខ​ក្មេង​នោះ​ទេ ថែម​ទាំង​ជា​លោកយាយ​សិចស៊ី​ម្នាក់​ផង​ដែរ។

    ៧. Annie Yi

    7

    ត្បិត​តែ​មាន​អាយុ​៤៦​ឆ្នាំ​ តែ​ថ្មីៗ​នេះ Annie Yi បាន​រៀបការ​ជាមួយ​​តារា​សម្ដែង​ប្រុស​ចិន​ Qin Hao ​ដែល​មាន​អាយុ​តិច​ជាង​ខ្លួន​ដល់​ទៅ​១០​ឆ្នាំ។ ក្នុង​បណ្ដាញ​សង្គម គេ​ឲ្យ​រហស្សនាម​តារា​រូប​នេះ​ថា “រាជិនី” ដែល​ជា​រឿយ​ៗ​នាង​តែង​បញ្ចេញ​សម្រស់​​ដូច​យុវវ័យ​និង​រាង​កាយ​ទាក់ទាញ​តាម​ រយៈ​រូប​ថត ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: តារា​ស្រី​អាស៊ី៧​រូប​អាយុ​លើ​៤០​ឆ្នាំ​តែ​សម្រស់​ឡើង​ខ្ចី ក្មេង​សុំ​ខ្មាស​​ Rating: 5 Reviewed By: Unknown
    Scroll to Top