• ព័ត៌មានថ្មី

    Monday, August 3, 2015

    កូន​ប្រុសសង្ហា​របស់​ Beckham ​ចង់​​ចោល​បាល់ទាត់​​ ងាក​រក​ហូលីវូដ

    Brooklyn ​កូន​ប្រុស​ច្បង​របស់ David Beckham ​អាច​នឹង​បោះ​បង់​ចោល​អាជីព​ជា​កីឡាករ​បាល់ទាត់ បន្ទាប់​ពីបាន​ចុះ​កុងត្រា​ជាមួយ​ភ្នាក់ងារ​ម្នាក់​ដែល​ជំនាញ​ខាង​បង្ហាញ​ ម៉ូដ​ និង​សម្ដែង ដែល​អាច​ជួយ​ខ្លួន​​ឈាន​ជើង​ចូល​ Hollywood ​បាន។


    Brooklyn ​កាល​ពី​រដូវ​កាល​មុន​បាន​ចូល​លេង​ក្នុង​ឈុត​យុវជន​របស់​ក្រុម Arsenal ​ប៉ុន្តែ​បាន​មួយ​រយៈ​ក្រោយ​ម​ក​ត្រូវ​ចាកចេញ​វិញ ហើយ​មាន​លេច​ឮ​ដំណឹង​​ថា​អាច​នឹង​ទៅ​លេង​នៅ Manchester United ​វិញ​ម្ដង​សម្រាប់​រដូវ​កាល​ថ្មី​នេះ។ យ៉ាង​ណា​មិញ ​ពេល​នេះ​​ក្មេង​ប្រុស​រូប​សង្ហា​ខាង​លើ​បាន​ចុះ​កុងត្រា​ជាមួយ​ភ្នាក់ងា​រ​ ដើរ​ម៉ូដ​ហើយ ដែល​ស​បញ្ជាក់​ថា​រូប​គេ​អាច​នឹង​បោះ​បង់​អាជីព​បាល់​ទាត់​ចោល ងាក​មក​រក​អាជីព​ថ្មី​ខាង​ការ​សម្ដែង​វិញ។

    ប្រភព​កៀក​កិត​នឹង​កូន​ប្រុស​របស់ Beckham ​បាន​ប្រាប់​ទៅ Mirror ​ថា៖ “គាត់​មាន​ទេពកោសល្យ​ច្រើន​ខាង​សម្ដែង។ រូប​ថត​របស់​គាត់​មើល​ទៅ​ទាក់ទាញ​ណាស់​ហើយ​សង្ហារ​មិន​ចាញ់​តារា​ បច្ចុប្បន្ន​នេះ​ទេ។ ដោយ​សារ​តែ​ដូច្នេះ គាត់​គួរ​តែ​ទៅ​រក​ការងារ​លុយ​ធំ​វិញ។ ពេល​នេះ​គាត់​បាន​ឈាន​ជើង​ចូល Hollywood ​បន្តិច​ម្ដង​ៗ​ហើយ”។

    23A2469000000578-0-image-m-6_1438526528691

    ក្មេង​ប្រុស​វ័យ​១៦​ឆ្នាំ​ខាង​លើ​ តាំង​ពី​តូច​មក​ធ្លាប់​ចូល​ដើរ​ម៉ូដ​ជា​ច្រើន​ដង​មក​ហើយ ព្រោះ​ថា​ម្ដាយ​របស់​គេ​ក៏​ជា​អ្នក​រចនា​ម៉ូដ​ល្បី​ឈ្មោះ​ម្នាក់​ដែរ។ ចំពោះ​ក្ដី​ស្រមៃ​របស់ Brooklyn ​ទៅ​ថ្ងៃ​អនាគត គឺ​ចង់​ក្លាយ​ជាកីឡាករ​បាល់ទាត់ ឬ តារា​ម៉ូដែល​ និង​តារា​ Hollywood ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កូន​ប្រុសសង្ហា​របស់​ Beckham ​ចង់​​ចោល​បាល់ទាត់​​ ងាក​រក​ហូលីវូដ Rating: 5 Reviewed By: Unknown
    Scroll to Top