• ព័ត៌មានថ្មី

    Tuesday, August 18, 2015

    បុរស​ម្នាក់​សាកល្បង​ជីវិត​រស់នៅ​ដូច​សត្វ​ពពែ

    បុរស ​ជន​ជាតិ​អង់គ្លេស​ម្នាក់​បាន​កើត​គំនិត​ប្លែក​មួយ ដោយ​ចំណាយ​ពេល​បី​ថ្ងៃ​​លើ​វាលស្មៅ ដើម្បី​​សាកល្បង​ជីវិត​រស់នៅ​និង​អង្កេត​ពី​សកម្មភាព​របស់​សត្វ​ពពែ។

    1

    លោក Thomas Thwaites ជា​អ្នក​រចនា​ម៉ូដ​ជនជាតិ​អង់គ្លេស ដែល​បាន​សាកល្បង​ជីវិត​រស់នៅ​ជាមួយ​ហ្វូង​សត្វ​ពពែ​នៅ​ជួរ​ភ្នំ Alps របស់​ប្រទេស​ស្វីស ក្នុង​គោល​បំណង​តាម​ដាន​សកម្មភាព​របស់​សត្វ​ទាំង​នោះ។ លោក​បាន​ប្រើ​ប្រាស់​អវយវៈ​ជំនួយ ដើម្បី​អាច​ធ្វើ​ចលនា​ជើង​បួន​ដូច​សត្វ​ពពែ។

    ដំបូង​សត្វ​ពពែ​ហាក់​គេច​ឆ្ងាយ​ពី​អ្នក​រចនា​ម៉ូដ​បន្តិច ប៉ុន្តែ​បន្ទាប់​ពី​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ទើប​សត្វ​ទាំង​នោះ​ទទួល​យក​លោក​ដោយ​មិន​មាន​ភាព​ខ្លាច​រអា។ ​ស្នាដៃ​ស្រាវជ្រាវ​ក្នុង​ជីវិត​សត្វ​ពពែ​របស់​លោក Thwaites នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ នៅ​ក្រុង​ឡុងដុង​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕

    2

    3

    4



    6
    • Blogger Comments
    • Facebook Comments
    Item Reviewed: បុរស​ម្នាក់​សាកល្បង​ជីវិត​រស់នៅ​ដូច​សត្វ​ពពែ Rating: 5 Reviewed By: Unknown
    Scroll to Top