• ព័ត៌មានថ្មី

    Friday, August 7, 2015

    Di Maria៖ Man Utd ជា​អ្នក​ចង់​លក់​ខ្ញុំ​ចេញ

    ខ្សែ ​បម្រើ​ Angel Di Maria បាន​ផ្ទេរ​ពី​​ក្លិប​ Manchester United ទៅ​កាន់​ក្លិប​ជើង​ឯក​បារាំង Paris Saint-Germain នូវ​តម្លៃ​៤៤,៣​លាន​ផោន (ជិត​៦៩​លាន​ដុល្លារ) ​ផ្លូវ​ការ​ហើយ កាល​ពី​យប់​មិញ ខណៈ​ដែល​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម​​ជា​អ្នក​ចង់​លក់​​ខ្លួន​ចេញ។

    1


    ​Di Maria ​បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ បន្ទាប់​ពី​ចាក​ចេញ​​ពី Real Madrid ទៅ​ Man Utd រដូវ​កាល​មុន នូវ​តម្លៃ​ជិត​៦០​លាន​ផោន ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​រ៉ាំរ៉ៃ ​កីឡាករ​រូប​នេះ​បាន​ធ្លាក់​ទម្រង់​លេង និង​​ពុំ​សូវ​បាន​ជាប់​ជម្រើស​ដំបូង​របស់​លោក Louis van Gaal ​ឡើយ ហើយ​​ក្លិប​អង់គ្លេស​ ក៏​សម្រេច​លក់​ចេញ​ទៅ​ឲ្យ​ PSG ​នូវ​តម្លៃ​ខាត​ដើម​ដូចនេះ​តែ​ម្ដង។

    ​អតីត​តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ បាន​ប្រាប់​ដល់​សន្និសីទ​សារព័ត៌មាន​ថា៖ “ជា​ដំបូង​ អ្នក​ត្រូវ​ដឹង​ថា គឺ​ក្លិប​ Manchester United ជា​អ្នក​ចង់​លក់​ខ្ញុំ​ចេញ។ ដូច្នេះ ​​នេះ​ជា​ការ​សម្រេច​ចិត្ត​​​ព្រម​គ្នា​រវាង​ភាគី​ទាំង​៣។ ពួកគេ​ចង់​លក់​ខ្ញុំ​ចេញ, ខ្ញុំ​ក៏​ចង់​ចាក​ចេញ ហើយ​ PSG ក៏​ចង់​បាន​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​មក​ទី​នេះ។ Manchester ​គឺជា​អតីតកាល”។

    3

    កីឡាករ​វ័យ​២៧​ឆ្នាំ ក៏​បាន​បន្ថែម​ផង​ដែរ​ថា ខ្លួន​ពិត​ជា​រីករាយ​ដែល​បាន​​លេង​ជាមួយ​កីឡាករ​ឆ្នើមៗ​របស់​ក្រុម​ PSG ដូច​ជា Zlatan Ibrahimovic, Javier Pastore, Marco Verratti និង​ David Luiz ​ជា​ដើម​ ដោយ​សង្ឃឹម​ថា ​នឹង​អាច​ជួយ​ឲ្យ​ក្រុម​លើក​ពាន UEFA Champions League នា​រដូវ​កាល​ថ្មី​​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria៖ Man Utd ជា​អ្នក​ចង់​លក់​ខ្ញុំ​ចេញ Rating: 5 Reviewed By: Unknown
    Scroll to Top