• ព័ត៌មានថ្មី

    Tuesday, August 25, 2015

    សិល្បៈ​សម័យ​ទំនើប​​​ជា​ច្រើន​បាន​​បង្ហាញ​​នៅ​ព្រឹត្តិការណ៍​ Street Art

    ព្រឹត្តិការណ៍ ​ Street Art ​រយៈពេល​ពីរ​ថ្ងៃ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​​អង្គការ​ប៉ាសឺរែល ​នុយមេនិក​កម្ពុជា ​(PNC) ​​កាល​ពី​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ​សប្ដាហ៍​កន្លង​ទៅ​​ដោយ​មាន​ការ​ចូលរួម​ពី​​សិស្ស​​ ​និស្សិត​ អង្គការ​និង​ក្រុមហ៊ុន​​ជា​​ដៃគូ ​ព្រម​ទាំង​មហាជនជា​ច្រើន។


    ​​​ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​តាម​ដង​វិថី​ (Street Art) ​ពីរ​ថ្ងៃ​នេះ​មាន​សកម្មភាព​ប្លែកៗ​ជា​ច្រើន​​ដូចជា ​​ការ​គូស​រូបភាព​​ផ្ទាំង​ធំ​​ដោយ​ផ្ទាល់​ចំនួន​ពីរ​ផ្ទាំង​ពី​សិល្បករ​ល្បី ​ឈ្មោះ​ពីរ​រូប​គឺ​ Koy និង​ Davido។ ​​​​ក្រៅ​ពី​នេះ​ អ្នក​ចូលរួម​ទស្សនា​ក៏​អាច​គូសវាស​រូបភាព​​ដែល​ខ្លួន​​ចង់​គូស​នៅ​លើ​ផ្ទាំង ​គំនូរ​លាត​ស​ដ៏​ធំ​រួម​គ្នា។ ​​​​​សិល្បៈ​ផ្សេង​ៗ​ទៀត​មាន​ដូចជា ​​គំនូរ​លើ​រាងកាយ ​និង​ការ​ផាត់​មុខ ​ត្រូវ​បាន​បង្ហាញ​ដោយ​អ្នក​ជំនាញ​ Make-up ​ល្បី​ឈ្មោះ​កញ្ញា Apple Love ​​ការ​រាំ​ Break Dance ​និង​ Skateboard ​ដោយ​​យុវជន​មក​ពី​អង្គការ​ ​Skateistan។ ​បន្ថេម​ពី​នេះ​ក៏​មាន​ការ​សម្ដែង​ពិសេស​ដោយ​ក្រុម​រាំ​ Breakdance ​ល្បី​ឈ្មោះ​ Tiny Tonnes ​ទៀត​ផង។​


    DSC00140


    ​បើ​តាម​កញ្ញា ​Juliette ​​ប្រធាន​ផ្នែក​ទំនាក់ទំនង​​អង្គការ​ ​PNC ​​​​បញ្ជាក់ថា​​​​​ ​ព្រឹត្តិការណ៍​នេះ​​​​សម្រេច​​បាន​​គោលបំណង​​​សំខាន់​ពីរ​គឺ ​ទំនាក់ទំនង ​និង​ការ​អប់រំ។ ​​ចំពោះ​ផ្នែក​ទំនាក់ទំនង​​មន្ត្រី​ដដែល​ថា ​អង្គការ​​​បាន​ពង្រីក​​ចក្ខុវិស័យ​ ​បេសកកម្ម​​ទៅ​ដល់​អង្គការ​និង​ក្រុមហ៊ុន​ដៃ​គូ​​ក៏​ដូចជាតំបន់​ជុំវិញ​​បាន ​ដឹង ​​បាន​នាំ​យក​ Street Art ​ទៅ​លំអ​តំបន់​ជុំវិញ​នៅ​បុរី​សឡា​ ​និង​ចុងក្រោយ​គឺ​​ជួយ​បង្កើត​សោភណភាព​បរិវេណ​អង្គការ​ទាំង​មូល​តែ​ម្ដង។ ​​ចំពោះ​ផ្នែក​អប់រំ ​​អ្នក​ចូលរួម​ទាំង​អស់ ​​​យល់ដឹង​កាន់​តែ​ច្រើន​ថា ​អ្វី​ជា​សិល្បៈ​តាម​ដង​ផ្លូវ (Street Art) ​​ជួយ​ឲ្យ​ពួកគេ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ពី​គំនូរ​នៅ​លើ​ជញ្ជាំង ​​ជួយ​ឲ្យ​សិស្សានុសិស្ស​មាន​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម ​​​​ជួយ​រឹង​ចំណង​មិត្តភាព ​និង​ស្មារតី​ក្រុម។


    ​​​​​​​​​​ខាងក្រោម​ជា​រូបភាព​មួយ​ចំនួន​​នៃ​​ព្រឹត្តិការណ៍​ Street Art ​ដែល​រៀបចំ​ដោយ​អង្គការ​ PNC៖


    DSC00189



    DSC00236


    Koy


    DSC00048


    DSC00061


    DSC00064


    DSC00097
    • Blogger Comments
    • Facebook Comments
    Item Reviewed: សិល្បៈ​សម័យ​ទំនើប​​​ជា​ច្រើន​បាន​​បង្ហាញ​​នៅ​ព្រឹត្តិការណ៍​ Street Art Rating: 5 Reviewed By: Unknown
    Scroll to Top