• ព័ត៌មានថ្មី

    Wednesday, August 5, 2015

    Di Maria ​សង្ឃឹម​ថា​នឹង​អាច​ជួយ PSG ​លើក​ពាន​​ Champions League ​បាន

    Angel di Maria ​មាន​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ជួយ​ក្រុម Paris Saint-Germain ​លើក​ពាន UEFA ​Champions League ​បាន​សម្រាប់​រដូវ​កាល​ថ្មី​​នេះ បន្ទាប់​ពី​រូប​គេ​បាន​ធ្វើ​តេស្ដ​សុខភាព​រួច​រាល់​ហើយ​កាល​ពី​យប់​មិញ។


    Di Maria ​ដែល​ចាកចេញ​ពី Manchester United ​ទៅ PSG ​ក្នុង​តម្លៃ​ខ្លួន​៤៤,៣​លាន​ផោន ​បាន​ប្រាប់​ទៅ BeIN Sports ​ថា៖ “ខ្ញុំ​បាន​សប្បាយ​ចិត្ត​ដែល​បាន​មក PSG ។ ពួកគេ​មាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ Champions ​រហូត​ប៉ុន្មាន​រដូវ​កាល​មក​នេះ ដូច្នេះ​គោល​បំណង​របស់​ខ្ញុំ​គឺ​មក​ដើម្បី​ជួយ​ក្រុម​សម្រេច​បំណង​លើក​ពាន​ រដូវ​កាល​ថ្មី។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​​សមត្ថភាព”។

    Angel-Di-Maria-medical-check

    បិសាច​ក្រហម​ទិញ​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​ពី Real Madrid ​មក​ក្នុង​តម្លៃ​ខ្លួន​៥៩,៧​លាន​ផោន​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​តែ​រូប​គេ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ក្នុង​រយៈ​ពេល​មួយ​ រដូវ​កាល​កន្លង​មក ទើប​ធ្វើ​ឱ្យ​លោក Van Gaal ​សម្រេច​ចិត្ត​លក់​ចេញ​តែ​ម្ដង។ មួយ​រដូវ​កាល​របស់ Di Maria ​នៅ Old Trafford ​រូប​គេ​បង្ហាញ​ខ្លួន​បាន​៣២​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​៤​គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ​សង្ឃឹម​ថា​នឹង​អាច​ជួយ PSG ​លើក​ពាន​​ Champions League ​បាន Rating: 5 Reviewed By: Unknown
    Scroll to Top