• ព័ត៌មានថ្មី

    Friday, August 7, 2015

    រថយន្ត​​Rolls-Royce​ ស៊េរី​ថ្មី​ ​បំពាក់​​​ប្រព័ន្ធ​សំឡេង​អេម​ជាង​មុន​ តម្លៃ​បួន​សែន​ដុល្លារ​

    ក្រុមហ៊ុន ​ Rolls-Royce​ បាន​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន ​ដោយ​អះ​អាង​ថា​មាន​បំពាក់​ប្រព័ន្ធ​សំឡេង​ស្តេរ៉េអូ​ពិសេស​ជាង​គេ​ក្នុង​ ចំណោម​រថយន្ត​ដែល​ខ្លួន​បាន​ផលិត​ពី​មុន​មក។


    រថយន្ត​ស៊េរី​ថ្មី​នោះ​មាន​ ឈ្មោះ​ថា​ Rolls-Royce​ Wraith។ តាម​រយៈ​ឈ្មោះ​របស់​រថយន្ត​ គេ​អាច​សន្និដ្ឋាន​បាន​ថា ​រថយន្ត​នេះ​ពិត​ជា​មាន​អ្វី​ពិសេស​ម្យ៉ាង​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ប្រព័ន្ធ​ សំឡេង​របស់​វា។ ពិត​ណាស់​រថយន្ត​នេះ​មាន​បំពាក់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​សំឡេង​ស្តេរ៉េអូ​ ម៉ាក​ Bespoke Audio​ ចំនួន​ ១៨​ ប្រើ​ថាមពល​១៣០០វ៉ាត់​ រួម​ជា​មួយ​នឹង​មីក្រូហ្វូន​មួយ​ដែល​អាច​ពិនិត្យ​មើ​ល​សំឡេង​រំខាន​ពី​ខាង​ ក្រៅ​ និង​ជួយ​ខ្ទប់​សំឡេង​នោះ​កុំ​ឲ្យ​លឺ។ ​ប្រព័ន្ធ​ស្តេរ៉េអូ​ចំនួន​១៨​ មាន​រួម​បញ្ចូល​ដោយ​ឧបករណ៍​បំពង​សំឡេង​ដែល​មាន​កម្លាំង​ខ្លាំង​ចំនួន​ពីរ​ ឧបករណ៍​បំពង​សំឡេង​ខ្នាត​ធំ​ចំនួន​ប្រាំ​ពីរ​ និង​ឧបករណ៍​បំពង​សំឡេង​ខ្នាត​មធ្យម​ចំនួន​​ប្រាំ​ពីរ​ផង​ដែរ។

    2B20C71800000578-0-image-a-51_1438801925955



    2B20C75B00000578-0-image-a-52_1438801930005


    2B20C72A00000578-0-image-a-50_1438801922965

    ចំណែក​មីក្រូហ្វូន​វិញ​អាច​ត្រួត​ពិនិត្យ​នូវ​សំឡេង​រំខាន​ដែល​នៅ​ខាង​ ក្រៅ​ បន្ទាប់​មក​នឹង​កែ​សម្រួល​សំឡេង​​ក្នុង​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​​មាន​ការ​រំខាន​ដល់​ការ​ស្ដាប់​ចម្រៀង​របស់​ អ្នក​ជិះ។ ក្រៅ​ពី​នេះ​វា​ក៏​មាន​បំពាក់​នូវ​មុខ​ងារ​ពិសេសៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ដូច​ជា​ប្រព័ន្ធ​ GPS​ អេក្រង់​បង្ហាញ​ទិន្នន័យ​ពិសេស​ជាង​មុន​ ការ​បញ្ជា​ដោយ​សំឡេង​ និង​មុខ​ងារ​ពិសេស​ដទៃ​ទៀត។​ Rolls-Royce​ Wraith​ ស៊េរី​ថ្មី​នេះ​ក៏​មាន​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ប្រភេទ​ V12​ កម្លាំង​ ៦២៤​សេះ​ ទំហំ​ ៦,៦លីត្រ អាច​បង្កើន​ល្បឿន​ពី​ ០​ដល់​៩៦​គម/ម៉​ ក្នុង​រយៈ​ពេល​ ៤,៤​វិនាទី និង​មាន​ទម្ងន់​ ២៤៥០​គីឡូក្រាម។

    ចំពោះ​រថយន្ត​នេះ​ផង​ដែរ​ត្រូវ​បាន​ឲ្យ​ដឹង​ថា​​នឹង​មាន​តម្លៃ​ប្រមាណ​៤០០ ០០០​ដុល្លារ​ តម្លៃ​ទីផ្សារ​បរទេស៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រថយន្ត​​Rolls-Royce​ ស៊េរី​ថ្មី​ ​បំពាក់​​​ប្រព័ន្ធ​សំឡេង​អេម​ជាង​មុន​ តម្លៃ​បួន​សែន​ដុល្លារ​ Rating: 5 Reviewed By: Unknown
    Scroll to Top