• ព័ត៌មានថ្មី

    Monday, August 3, 2015

    Van Gaal៖ ទិញ​ Pedro ​នឹង​ជួយ​ Man Utd ​ឈ្នះ​ពាន EPL

    អ្នកចាត់ការ ​ Louis van Gaal ​បាន​លើក​ឡើង​ថា ការ​ទិញ​យក​​ខ្សែ​ប្រយុទ្ធ​ Pedro ​រហស្សនាម “បិសាច​ល្បឿន” ​នឹង​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United អាច​ប្រជែង​យក​ពាន​រង្វាន់​ English Premier League ​រដូវ​កាល​ថ្មី​នេះ​បាន។


    ​Man Utd ជឿ​ជាក់​ថា​ នឹង​​អាច​​ទិញ​យក​កីឡាករ​ក្រុម​ Barcelona រូប​នេះ​បាន​ឆាប់ៗ ដើម្បី​ជំនួស​តំណែង​ Angel di Maria ដែល​​ជិត​ផ្ទេរ​ទៅ​កាន់​ក្លិប​បារាំង Paris Saint Germain ​ស្ទើរ​តែ​ផ្លូវ​ការ​ហើយ។

    ​អ្នកចាត់ការ​សញ្ជាតិ​​ហុល្លង់ ​ជឿ​ថា​​ការ​ទិញ​យក​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ នឹង​ជួយ​ឲ្យ​ក្រុម​របស់​លោក​ខ្លាំង​មួយ​កម្រិត​ទៀត​ ដោយ​លោក​និយាយ​ថា៖ “Barcelona មាន​កីឡាករ​ល្បឿន​លឿន​ដូច​ជា Neymar និង​ Messi ហើយ​ពួកគេ​មាន​ Pedro នៅ​ពី​ក្រោយ​ទៀត។ យើង​អាច​ឈ្នះ​ពាន​រង្វាន់ បើ​អាច​ទិញ​កីឡាករ​ល្បឿន​លឿន​ និង​ពូកែ​ញាក់​ដូចនេះ។ ​យើង​ត្រូវ​តែ​អភិវឌ្ឍន៍​ក្រុម​របស់​យើង​ដូច​នោះ​ដែរ។ ជាក់​ស្ដែង ដូច​ជា​ក្រុម​គូ​ប្រជែង​របស់​យើង Chelsea​ ពួកគេ​មាន​កីឡាករ​លឿនៗ និង​ពូកែ​ញាក់​ដូច​ជា Hazard, Willian, Oscar ជា​ដើម”។

    ខ្សែ​ប្រយុទ្ធ​​អេស្ប៉ាញ​ដែល​ចូល​លេង​ឲ្យ​ឈុត​យុវជន Barcelona តាំង​ពី​ឆ្នាំ​២០០៤ និង​ចូល​ឈុត​ធំ​នៅ​ឆ្នាំ​២០០៨ រូប​នេះ បាន​បង្ហាញ​ខ្លួន​ឲ្យ Barca ២០៤ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៥៨គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Van Gaal៖ ទិញ​ Pedro ​នឹង​ជួយ​ Man Utd ​ឈ្នះ​ពាន EPL Rating: 5 Reviewed By: Unknown
    Scroll to Top