• ព័ត៌មានថ្មី

    Thursday, August 6, 2015

    Barca ឈ្នះ​ Roma ៣-០ ខណៈ​ Messi ​ជល់​ក្បាល និង​ច្របាច់​ក​គេ

    ក្រុម ​ FC Barcelona ​បាន​យក​ឈ្នះ​លើ​​ក្រុម​អ៊ីតាលី Roma ៣-០ ក្នុង​ការ​ប្រកួត​មិត្តភាព​ នៅ​កីឡដ្ឋាន Nou Camp ​កាល​ពី​យប់​មិញ​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Lionel Messi ​ជៀស​ផុត​ការ​ពិន័យ​កាត​ក្រហម ក្រោយ​​ផ្ទុះ​កំហឹង​​​ប្រើ​ក្បាល​ទៅ​ជល់ និង​ច្របាច់​ក​ខ្សែ​ការពារ​ Mapou Yanga-Mbiwa។



    6

    ៣​គ្រាប់​របស់​​ម្ចាស់​ផ្ទះ​ Barca គឺ​រក​​បាន​ដោយ​កីឡាករ​ប្រេស៊ីល​ Neymar ​នាទី​២៦, Messi នាទី​៤១ ​និង​ Ivan Rakitic ​នាទី​៦៦។

    ចំណែក​រឿង​ដែល​ Messi ​យក​ក្បាល​ទៅ​ជល់ និង​ច្របាច់​ក​ខ្សែ​ការពារ​​ Yanga-Mbiwa នោះ គឺ​ត្រូវ​បាន​គេ​ដឹង​ថា ដោយ​សារ​​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​គ្នា​ខ្លាំង ពេល​ដែល​កីឡាករ​អាហ្សង់ទីន កំពុង​គ្រប់គ្រង​បាល់​នៅ​មុខ​ទី​ក្រុម​ Roma ហើយ​កីឡាករ​ទាំង​២​រូប​នេះ ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​​លឿង​ម្នាក់​១​ដូច​គ្នា។

    នេះ​ជា​ការ​បង្ហាញ​ខ្លួន​​លើក​ដំបូង​សម្រាប់​​ Messi និង​ Neymar ​ដែល​ទើប​តែ​ត្រឡប់​ពី​ការ​សម្រាក​វិស្សមកាល ហើយ​ពួកគេ​​បាន​​​​ជួយ​ឲ្យ​ Barca ទទួល​បាន​ជ័យ​ជម្នះ​​លើក​ដំបូង​​វិញ​ បន្ទាប់​ចាញ់​៣​ប្រកួត​មុន​​ជាប់ៗ​គ្នា៕

    2

    3

    4

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ឈ្នះ​ Roma ៣-០ ខណៈ​ Messi ​ជល់​ក្បាល និង​ច្របាច់​ក​គេ Rating: 5 Reviewed By: Unknown
    Scroll to Top