• ព័ត៌មានថ្មី

    Monday, August 10, 2015

    Henry៖ Pedro ​នឹង​ល្អ​ជាង​ Di Maria​ សម្រាប់​ Man Utd

    Thierry Henry អតីត​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​លើក​ឡើង​ថា Pedro ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ Barcelona របស់​លោក ​នឹង​អាច​លេង​ត្រូវ​ទម្រង់​របស់​​អ្នកចាត់ការ​ Louis van Gaal និង​ល្អ​ជាង​កីឡាករ​អាហ្សង់ទីន​ Angel Di Maria សម្រាប់​ក្រុម​ Manchester United។

    2
    ​ខ្សែ​បម្រើ​ស្លាប​ Pedro នឹង​ផ្ទេរ​ទៅ​កាន់​ Old Trafford បន្ទាប់​ពី​ Man Utd បាន​ព្រមព្រៀង​តម្លៃ​គ្នា​ជាមួយ​ Barca ២២,៣​លាន​ផោន (ជាង​៣៤,៥​លាន​ដុល្លារ) ​ចុង​សប្ដាហ៍​មុន ប៉ុន្តែ​​ក្រុម​អ្នក​មាន​បុណ្យ សុំ​​ឲ្យ​នៅ​បន្ត​រហូត​ដល់​ពួកគេ​ប្រកួត​ Uefa Super Cup ​​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ចប់​​សិន។

    ​កីឡាករ​វ័យ​២៨​ឆ្នាំ​ (Pedro) នឹង​ទៅ​ជំនួស​តំណែង​ Di Maria ​ដែល​បាន​ចាក​ចេញ​ទៅ Paris Saint-Germain ​បន្ទាប់​ពី​ធ្លាក់​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​មុន​ ហើយ​ Henry ​ជឿ​ថា​​បិសាច​ក្រហម នឹង​ខ្លាំង​​ជាង​មុន​​ ពេល​ Pedro ​ចូល​មក​ជំនួស។


    ​អតីត​វីរបុរស​ក្រុម​ Arsenal បាន​ប្រាប់​ដល់​ The Sun ថា៖ “Man Utd នឹង​ទទួល​បាន​កីឡាករ​ឥត​ខ្ចោះ​ម្នាក់ បើ​ពួកគេ​អាច​ទិញ​បាន​ Pedro ផ្លូវ​ការ។ គាត់​ជា​មិត្ត​រួម​ក្រុម​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ កាល​នៅ​ Barcelona ព្រោះ​គាត់​យល់​ច្បាស់​ពី​តំណែង​បម្រើ​ស្លាប។ Di Maria ​លេង​គឺ​ពឹង​ផ្អែក​លើ​ការ​រត់​ល្បឿន​លឿន​នៅ​ខាង​ឆ្វេង ឬ​ស្ដាំ ហើយ​គាត់​មិន​ត្រូវ​ក្បួន​របស់​លោក​ Van Gaal ​ទេ។ រីឯ​ Pedro ​នឹង​ល្អ​ជាង ព្រោះ​គាត់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ Barca ជោគជ័យ​ខ្លាំង​ទេ ហើយ​ក៏​ជា​កីឡាករ​សំខាន់ ដែល​ជួយ​គាំទ្រ​ដល់​ Lionel Messi, Neymar និង​ Luis Suarez ​រដូវ​កាល​មុន​ផង​ដែរ”។

    ខ្សែ​​បម្រើ​ប្រយុទ្ធ​​អេស្ប៉ាញ ​ដែល​ចូល​លេង​ឲ្យ​ឈុត​យុវជន Barcelona តាំង​ពី​ឆ្នាំ​២០០៤ និង​ចូល​ឈុត​ធំ​នៅ​ឆ្នាំ​២០០៨ រូប​នេះ បាន​បង្ហាញ​ខ្លួន​ឲ្យ Barca ២០៤ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៥៨គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Henry៖ Pedro ​នឹង​ល្អ​ជាង​ Di Maria​ សម្រាប់​ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top