• ព័ត៌មានថ្មី

    Friday, August 21, 2015

    កម្មវិធី​ប្រកួត​ថត​រូប​ដ៏​អស្ចារ្យ​និង​ធំជាង​គេ​នៅ​កម្ពុជា ​ប្រព្រឹត្ត​ទៅ​​ថ្ងៃ​អាទិត្យ​ទី៤តុលា​នៅ​​កោះ​ពេជ្រ

    ក្រុមហ៊ុន អាយគ្លីក (i-Qlick) ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក Canon ប្រចាំ​កម្ពុជា​បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ ពី​កម្មវិធី​ប្រកួត​ថត​រូប កាណុង ហ្វូតូម៉ារ៉ាតុង ប្រចាំ​កម្ពុជា​ឆ្នាំ​ ២០១៥ (Canon PhotoMarathon Cambodia 2015) ដែល​នឹង​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគារ អែល & ខេ (K & L)​ រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ទី ០៤ ខែ​តុលា ឆ្នាំ ២០១៥ ចាប់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង៩យប់។ នេះ​ជា​ឆ្នាំ​ទី ៥ ហើយ​ដែល Canon PhotoMarathon ត្រូវ​បាន​រៀបចំ​នៅ​កម្ពុជា ​ ហើយ​ឆ្នាំ​នេះ​ពិតជា​កាន់​តែ​ពិសេស ជាមួយ​កម្មវិធី​ប្រកួត​ថ្មី​ជាង​ឆ្នាំ​មុន និង​អាច​មាន​អ្នក​ចូល​រួម​ប្រកួត​ជាង ១០០០នាក់​។



    ស្រដៀង​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ដែរ អ្នក​ចូលរួម​ប្រកួត​នឹង​ត្រូវ​បាន​ផ្តល់​ប្រធានបទ​រូបថត​ចំនួន៣ នៅ​ថ្ងៃ​ប្រកួត​ប្រជែង​នេះ​ជាមួយ​នឹង​រយៈ​ពេល ៣ម៉ោង​ក្នុង​ប្រធាន​បទ​នីមួយៗ។ អ្នក​ចូល​រួម​ប្រកួត​ត្រូវ​ប្រើ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​ ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រធាន​បទ​នីមួយៗ។ គណៈកម្មការ​វាយ​តម្លៃ​រូបថត​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​នៅ​ក្នុង​វិស័យ​ថត​ រូប​នឹង​​​ផ្តល់​ពិន្ទុ ​ហើយ​​ជ្រើសរើស​រូបថត​ជយ​លាភី​ចំនួន១៨សន្លឹក​ពី​កម្មវិធី​នេះ។

    នេះ​ជា​ការ​ប្រកួត​ដែល​បើក​ទូលាយ និង​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ថត​រូប​ដែល​ចង់​ចូលរួម ​ ហើយ​ពួកគេ​ត្រូវ​តែ​មាន​កាមេរ៉ា​ដើម្បី​ថតរូប។ ក្រៅ​ពី​បេក្ខជន​ចូលរួម លក្ខខ័ណ្ឌ​ប្រកួត​បើក​ទូលាយ (Open Category) ក៏​នឹង​មាន​ប្រភេទ​នៃ​ការ​ប្រកួត​មួយ​ទៀត​សម្រាប់​សិស្សានុសិស្ស (Student Category) អាយុ​ក្រោម១៨ឆ្នាំ​ផង​ដែរ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​ពួកគាត់។

    ចំពោះ​រង្វាន់​នៅ​ឆ្នាំ​នេះ កាន់​តែ​ពិសេស​និង​អស្ចារ្យ។ អ្នក​ឈ្នះ​ទាំង១៨រូប ​ពី​ការ​ប្រកួត​ទាំង​ពីរ​លក្ខខ័ណ្ឌ នឹង​ឈ្នះ​រង្វាន់​ម៉ាស៊ីន​ថតរូប​បែប​អាជីព និង​ដំណើរ​កម្សាន្ត ថតរូប Photo Clinic នៅ​សៀម​រាប។ ជយលាភី​លេខ ១ក្នុង​ការ​ប្រកួត​លក្ខខ័ណ្ឌ​ទូទៅ (Open Category) នឹង​ទទួល​បាន​ម៉ាស៊ីន​ថត​បែប​អាជីព EOS 6D ហើយ​កាន់​តែ​អស្ចារ្យ អ្នក​ឈ្នះ​ម្នាក់​ក្នុង​ចំណោម ១៨ នាក់ នឹង​ត្រូវ​បាន​ជ្រើស​រើស​តំណាង​ប្រទេស​កម្ពុជា រូម​ជាមួយ​បេក្ខជន​តំណាង​ប្រទេស​ផ្សេង​ទៀត ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ក្នុង​កម្មវិធី Canon Photo Clinic ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥០០០ដុល្លារ។

    Canon PhotoMarathon Cambodia 2015 ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន អាយគ្លីក (i-Qlick) និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ Canon។ ឧបត្ថម្ភ​ធំ​ដោយ ហាង The Coffee Bean and Tea Leaf, ម៉ូតូ Vespa, និង Central Mall។ ដៃគូ​សហការ​ឧបត្ថម្ភ​ដោយ ហាង​នំប៉័ង Tous Les Jours។ សហការ​ឧបត្ថម្ភ​បន្ទាប់​មាន រោងភាពយន្ត Platinum Cineplex, ទឹក​ផ្លែ​ឈើ Olatte, ទឹក​បរិសុទ្ធ Euro Tech, ទូរសព្ទ​ម៉ាក Acer និង Angkor Photo Festival & Workshop។ ដៃគូ​សហការ​សម្រាប់​ព័ត៌មាន​រួមមាន កាសែត​កម្ពុជា​ចុង​សប្ដាហ៍ និង ក្រុមហ៊ុន សប្បាយ (SABAY)។

    លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាម​គេហទំព័រ​ភ្ជាប់៖ www.facebook.com/iQlickCambodia ឬ ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ៖ ០៩៦ ៨៧១ ៦៣៥៥

    1

    ជិត​ដល់​ទៅ ១០០០ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ក្នុង​ការ​ថតរូប​នៅ​ក្នុង​កម្មវិធី Canon PhotoMarathon 2014

    2

    រូបថត​ជុំ​គ្នា​ក្នុង​កម្មវិធី​ប្រកួត​ថតរូប Canon PhotoMarathon 2014 នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ

    3
    រូបភាព​ឈ្មះ​រង្វាន់​លេខ១ លើ​ប្រធាន​បទ ជំនាន់ ទៅ​លើ​លក្ខខ័ណ្ឌ​ប្រកួត​បើក​ទូលាយ
    ​នៃ​កម្មវិធី Canon PhotoMarathon 2014 ដែល​ថត​ដោយ​លោក ស៊ុំ វណ្ណឌី

    4
    រូបភាព​ផ្សព្វផ្សាយCanon PhotoMarathon 2015

    ក្រុមហ៊ុន Canon សិង្ហបុរី​ភីធីអ៊ីអិលធីឌី (តំបន់​អាស៊ី​អាគ្នេយ៍)
    Canon ជា​ផលិតផល​នាំមុខ​ខាង​ដំណោះស្រាយ​រូបភាព​បែប​ឌីជីថល។ Canon ប្រចាំ​ប្រទេស​សិង្ហបុរី​ជា​ការិយាល័យ​កណ្តាល​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​និង ​អាស៊ីអាគ្នេយ៍ បម្រើ​សេវាកម្ម​ផ្នែក​លក់​និង​ទីផ្សារ។ ក្រៅ​ពី​ទីផ្សារ​ក្នុង​ស្រុក​ ក្រុមហ៊ុន​មាន​សាខា​នៅ ១៨ប្រទេស​ផ្សេង​ទៀត​រួម​មាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ការិយាល័យ​តំណាង​នៅ វៀតណាម។ ក្រុមហ៊ុន Canon Inc, មាន​បណ្តាញ​គ្រប​ដណ្តប់​ជិត ២០០ ក្រុមហ៊ុន និង មាន​បុគ្គលិក​ជិត ១៣០ ០០០នាក់​ទូទាំង​ពិភពលោក។ ក្រុមហ៊ុន Canon ផ្តោត​សំខាន់​លើ​វឌ្ឍនភាព ខាង​វិស័យ​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​ថ្មីៗ ហើយ​បាន​ដាក់​ទុន ពី​ប្រាក់​ចំណេញ ១០% ទៅ​លើ​ការ​ស្រាវជ្រាវ និង ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​រៀងរាល់​ឆ្នាំ។ Canon ​ក៏​ជា​ក្រុមហ៊ុន​ធំ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន មួយ​ចំនួន​ដែល​ទទួល​បាន ​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ច្រើន​ជាង​គេ​ក្នុង រយៈ​ពេល​ជាង ១៩ឆ្នាំ។ ដោយ​មាន​លំនាំ​តាម​ក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon អនុវត្ត​ស្រប​តាម​ទស្សនៈ នៃ​ការ​សាមគ្គី និង រស់​នៅ ជាមួយ​គ្នា​ដើម្បី​ភាព​សុខដុម​ជារួម។

    ក្រុមហ៊ុន i-Qlick Marketing Co., Ltd
    i-Qlick Marketing Co., Ltd. ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​ឧបករណ៍​បន្ថែម​បន្ទាប់​បន្សំ ព្រឺនធឺ​ឡាស៊ែរ​ប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាស​ផ្តិតរូប និង ម៉ាស៊ីន​គិត​លេខ​ម៉ាក Canon ។ គ្រប់​ផលិតផល ពី​ក្រុមហ៊ុន i-Qlick មាន​ការ​ធានា​ជូន​រយៈ​ពេល ​12+3 ខែ លើក​លែង សំភារៈ​ទូទៅ​ប្រើ​ប្រចាំ​ថ្ងៃ។ i-Qlick ក៏​ជា​មជ្ឈមណ្ឌល​សេវាកម្ម​មាន​អជ្ញាបណ្ណ ​ពី​ក្រុមហ៊ុន Canon ដែល​បម្រើ​សេវាកម្ម​តំហែទាំ និង ជួសជុល​គ្រប់​ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មាន​អាស័យដ្ឋាន​នៅ​អគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍ បម្រើ​លោក​អ្នក​ជាមួយ​បុគ្គលិក​ជំនាញ​ប្រកប​ដោយ​ភាព​រស់​រាយ​រាក់ទាក់​ ជានិច្ច។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​គេហទំព័រ www.i-qlick.comឬ​ទាក់ទង៖
    ឈ្មោះ Liwen Tan នាយក​ទីផ្សារ​ផ្នែក​ផ្សព្វផ្សាយ
    ក្រុមហ៊ុន៖ i-Qlick Marketing Co., Ltd.
    ទូរស័ព្ទ៖ +855 (0) 12 926 850
    អ៊ីម៉ែល៖ liwen@cemtes.com
    ឈ្មោះ៖ ឈាវ សុវណ្ណនី
    បុគ្គលិក​ជំនាញ​ទីផ្សារ​ផ្នែក​ផ្សព្វផ្សាយ
    ទូរស័ព្ទ៖ +855 (0) 81 666 973
    អ៊ីម៉ែល៖ mktg11@i-qlick.com
    • Blogger Comments
    • Facebook Comments
    Item Reviewed: កម្មវិធី​ប្រកួត​ថត​រូប​ដ៏​អស្ចារ្យ​និង​ធំជាង​គេ​នៅ​កម្ពុជា ​ប្រព្រឹត្ត​ទៅ​​ថ្ងៃ​អាទិត្យ​ទី៤តុលា​នៅ​​កោះ​ពេជ្រ Rating: 5 Reviewed By: Unknown
    Scroll to Top