• ព័ត៌មានថ្មី

    Tuesday, August 18, 2015

    ក្លិប​​​​​ធំ​ EPL ​ណា​ ​មាន​​​ចំណូល​ច្រើន​ជាង​គេ​ លើ​កុងត្រា​ឯក​សណ្ឋាន

    ឯកសណ្ឋាន ​របស់​ក្រុម​​បាល់ទាត់​ Premier League ធំៗ តែងរក​​ចំណូល​​បាន​យ៉ាង​ច្រើន​​ឲ្យ​ក្លិប​ តាម​រយៈ​​ការ​ចុះ​កិច្ចសន្យា​​ជាមួយ​ក្រុមហ៊ុន​ផលិត​​ឯកសណ្ឋាន ​និង​ក្រុម​ហ៊ុន​ដៃ​គូ​ឧបត្ថម្ភ ហើយ​តម្លៃ​ទាំង​នោះ​ គឺ​​​ខុស​គ្នា​រវាង​ក្រុម​នីមួយៗ។ ​ចង់​ដឹង​​ចំណាត់​ថ្នាក់​តម្លៃ​ឯក​សណ្ឋាន ​របស់​ក្រុម​ Premier League ធំៗ​ទាំង​៥ ប្រចាំ​រដូវ​កាល​២០១៥/១៦​នេះ​ មួយ​ណា​ថ្លៃ​ជាង​គេ ឬ​ទទួល​បាន​ចំណូល​ច្រើន​ជាង​គេ​ សូម​ទស្សនា​ខាង​ក្រោម៖


    ១. Manchester United
    1

    ​​​បិសាច​ក្រហម​ ចុះ​កុងត្រា​​១០​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា Adidas នូវ​តម្លៃ​១,១៧​​ពាន់​លាន​ដុល្លារ (១១៧​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ Chevrolet ​រយៈពេល​៧​ឆ្នាំ តម្លៃ​៥៥៩​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Man Utd ទទួល​ចំណូល​បាន​ ១៩៥​លាន​ដុល្លារ​។


    ២. Chelsea
    2

    តោ​ខៀវ​ ចុះ​កុងត្រា​​១០​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន Adidas នូវ​តម្លៃ​៤៧០​លាន​ដុល្លារ (៤៧​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ថ្មី​ Yokohama Tyres របស់​ជប៉ុន​ ​រយៈពេល​៥​​ឆ្នាំ តម្លៃ​៣១១​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Chelsea ទទួល​ចំណូល​បាន​ ១០៩,៣​​លាន​ដុល្លារ។


    ៣. Arsenal
    3

    ​កាំភ្លើង​ធំ​ ចុះ​កុងត្រា​​៥​​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន Puma នូវ​តម្លៃ​២៣៤​​លាន​ដុល្លារ (៤៧​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ Fly Emirates ​រយៈពេល​៥​​ឆ្នាំ តម្លៃ​២៣៤​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Arsenal ទទួល​ចំណូល​បាន​ ៩៤​​លាន​ដុល្លារ។

    ៤. Liverpool
    4

    ហង្ស​ក្រហម​​ ចុះ​កុងត្រា​​៦​​​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​អាមេរិក​ New Balance នូវ​តម្លៃ​២៦២​​លាន​ដុល្លារ (៤៣,៦​​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ Standard Chartered ​រយៈពេល​៣​ឆ្នាំ តម្លៃ​១១៧​​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Liverpool ​ទទួល​ចំណូល​បាន​ ៨២,៦​​​លាន​ដុល្លារ។

    ៥. Manchester City
    5

    ​មេឃ​ខៀវ​ ចុះ​កុងត្រា​​៦​​​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ Nike នូវ​តម្លៃ​១១២​​​លាន​ដុល្លារ (១៨,៧​​​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ Etihad ​រយៈពេល​១០​​ឆ្នាំ តម្លៃ​៦២៣​​​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Man City​ ​ទទួល​ចំណូល​បាន​ ៨១​​​លាន​ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្លិប​​​​​ធំ​ EPL ​ណា​ ​មាន​​​ចំណូល​ច្រើន​ជាង​គេ​ លើ​កុងត្រា​ឯក​សណ្ឋាន Rating: 5 Reviewed By: Unknown
    Scroll to Top