• ព័ត៌មានថ្មី

    Friday, August 7, 2015

    Henry ​ថា​​បើ​ Arsenal ទិញ​បាន​ Benzema ​នឹង​​លើក​​ពាន EPL & UCL

    Thierry Henry ​វីរបុរស​ក្រុម​​ Arsenal ជឿ​ថា​បើ​​កាំភ្លើង​អាច​ទិញ​បាន​ Karim Benzema ​របស់​ក្លិប​ Real Madrid នៅ​រដូវ​ក្ដៅ​នេះ ​នោះ​ពួកគេ​នឹង​អាច​ឈ្នះ​ពាន​ English Premier League និង​លើក​ពាន​កំពូល​​អឺរ៉ុប​ UEFA Champions League ថែម​ទៀត សម្រាប់​រដូវ​កាល​ថ្មី​នេះ។


    1
    Thierry Henry ​វីរបុរស​ក្រុម​​ Arsenal

    ​Goal ជឿ​​ថា​​​លោក​ Arsene Wenger ​​អ្នកចាត់ការ​ក្រុម​ Arsenal ​នឹង​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​ក្នុង​ពេល​ឆាប់ៗ ទោះ​ជា​ Real បាន​បដិសេធ​ថា​មិន​ទាន់​ចង់​លក់​ចេញ​​ក៏​ដោយ ហើយ​​ពួកគេ​ជឿ​ថា​​កាំភ្លើង​ធំ​ កំពុង​តែ​​ត្រៀម​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ចុង​ក្រោយ មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ។

    ​​Henry ​យល់​ថា​ក្រុម​របស់​លោក​ Wenger ​ល្អ​ណាស់​ហើយ ប៉ុន្តែ​គ្រាន់​តែ​ខ្វះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​ទៀត ឲ្យ​ចាប់​ដៃ​គូ​ជាមួយ​ Olivier Giroud ​នៅ​តំបន់​ប្រយុទ្ធ​ ​ហើយ​បើ​ពួកគេ​អាច​ទិញ​បាន​ Benzema ​នោះ​នឹង​អាច​លើក​ពាន​ក្នុង​លីក និង​​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​ថែម​ទៀត​ផង។

    2
    ខ្សែ​ប្រយុទ្ធ Karim Benzema ​របស់​ក្លិប​ Real Madrid

    អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ ​បាន​ប្រាប់​ដល់​ TalkSPORT ថា៖ “ខ្ញុំ​ហ៊ាន​និយាយ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​របស់​ពួកគេ​ ប៉ុន្តែ​នៅ​​មាន​ចំណុច​តូច​មួយ​ត្រូវ​បំពេញ​បន្ថែម។ ខ្ញុំ​គិត​ថា​ពួកគេ​អាច​ប្រជែង​យក​ពាន​រដូវ​កាល​នេះ បើ​ពុំ​មាន​កីឡាករ​របួស។ ដាក់​ Giroud ​ជា​ខ្សែ​ប្រយុទ្ធ​តែ​ម្នាក់​ឯង អ្នក​មិន​អាច​ឈ្នះ​ពាន​ឡើយ។ ខ្ញុំ​យល់​ថា​គាត់​ធ្វើ​បាន​ល្អ ប៉ុន្តែ​បើ​ក្លិប​អាច​ទិញ​បាន​ Benzema ​នោះ ពួកគេ​​ពិត​ជា​អាច​លើក​ពាន​ Premier League និង​ឈ្នះ​ពាន​​ UEFA Champions League ​ផង​ដែរ”។

    Benzema គឺជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ស្ដេច​ស ដោយ​រដូវ​កាល​មុន​ កីឡាករ​វ័យ​​២៧​ឆ្នាំ ស៊ុត​ឲ្យ​ Real ​​បាន​២២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​៤៦​ប្រកួត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Henry ​ថា​​បើ​ Arsenal ទិញ​បាន​ Benzema ​នឹង​​លើក​​ពាន EPL & UCL Rating: 5 Reviewed By: Unknown
    Scroll to Top