• ព័ត៌មានថ្មី

    Wednesday, August 5, 2015

    Floyd ​ប្រកាស​ឡើង​វ៉ៃ​​ខែ​ក្រោយ​១​លើក​ទៀត ​​មុន​ចូល​និវត្តន៍

    កំពូល ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather បាន​ប្រកាស​​ថា នឹង​ឡើង​វ៉ៃ​ទល់​នឹង​​ Andre Berto នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ខាង​មុខ​នេះ ហើយ​ក៏​​អាច​ជា​ប្រកួត​លើក​ចុង​ក្រោយ​របស់​ខ្លួន មុន​នឹង​ចូល​និវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់។


    ដៃ​គូ​របស់​ Floyd កីឡាករ​ Berto ​ជា​កូន​កាត់​ហៃទី-អាមេរិក ​ហើយ​អ្នកប្រដាល់​វ័យ​៣១​ឆ្នាំ​រូប​នេះ ក៏​មិន​ធម្មតា​ដែរ ពោល​គឺ​ធ្លាប់​វ៉ៃ​បាន​៣៣​ដង ឈ្នះ​៣០​ ​ចាញ់​តែ​៣​ប៉ុណ្ណោះ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ចំនួន​២៣​ដង​​ផង​ដែរ។

    ​ការ​ប្រកួត​លើក​នេះ មាន​ន័យ​ថា​គឺជា​ការ​ប្រកួត​​លើក​ចុង​ក្រោយ​ហើយ សម្រាប់​​អ្នកប្រដាល់​មិន​ដែល​ចាញ់ និង​មិន​ដែល​ស្មើ​ Floyd ដោយ​កីឡាករ​វ័យ​​៣៨​ឆ្នាំ​ ធ្លាប់​បាន​លើក​ឡើង​ ​កាល​ពី​ប្រកួត​ឈ្នះ​ Manny Pacquiao តាំង​ពី​ខែ​ឧសភា។

    Floyd បាន​និយាយ​ថា៖ “ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​នៅ​ខែ​កញ្ញា បន្ទាប់​​មក​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ចូល​និវត្តន៍។ អ្នក​ដឹង​ហើយ​ថា ខ្ញុំ​មាន​វ័យ​ជិត​៤០​ឆ្នាំ​ហើយ​បច្ចុប្បន្ន​នេះ។ ខ្ញុំ​បាន​ប្រកប​អាជីព​ក្នុង​វិស័យ​កីឡា​នេះ​អស់​ពេល​១៩​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​១៨​ឆ្នាំ​ដែរ។ ខ្ញុំ​សូម​អរគុណ​គ្រប់​បែប​យ៉ាង”។

    ​កំពូល​អ្នក​ប្រដាល់​អាមេរិក​ (Floyd) ​នឹង​ឡើង​​​វ៉ៃ​​លើក​ទី​៤៩ របស់​ខ្លួន​ទល់​នឹង​ Berto នៅ​​សង្វៀន​ MGM Grand ក្នុង​ទីក្រុង​ Las Vegas ​នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ហើយ​បើ​ទទួល​បាន​ជ័យ​ជម្នះ​នេះ​ទៀត​ មាន​ន័យ​ថា Floyd គឺជា​​អ្នក​ប្រដាល់​ ដែល​មាន​កំណត់​ត្រា​ឈ្នះ​១០០% ​ពោល​គឺ​វ័យ​៤៩ ឈ្នះ​ទាំង​៤៩​ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Floyd ​ប្រកាស​ឡើង​វ៉ៃ​​ខែ​ក្រោយ​១​លើក​ទៀត ​​មុន​ចូល​និវត្តន៍ Rating: 5 Reviewed By: Unknown
    Scroll to Top