• ព័ត៌មានថ្មី

    Friday, August 28, 2015

    តើ​​អ្នកចាំទី​រូប​ណា​ ល្អ​បំផុត​នៅ​ EPL រដូវ​កាល​នេះ?

    ​ Premier League ​គឺ​សម្បូរ​ទៅ​ដោយ​អ្នកចាំទី​ឆ្នើមៗ​ជា​ច្រើន​ ប៉ុន្តែ​​តើ​អ្នកចាំទី​រូប​ណា ល្អ​​ជាង​គេ​បំផុត​​​នៅ​រដូវ​កាល​​ថ្មី​នេះ? រដូវ​កាល​មុន​គឺ​អ្នកចាំទី​ Lukasz Fabianski របស់​ក្រុម​ Swansea City ​ជា​អ្នក​សង្គ្រោះ​បាល់​បាន​ច្រើន​ជាង​គេ ប៉ុន្តែ​​អ្នកចាំទី​ Joe Hart ​របស់​ក្រុម​ Manchester City ​ឈ្នះ​ស្រោម​ដៃ​មាស ដោយសារ​បិទ​ Clean Sheet បាន​ច្រើន​ជាង​គេ។



    ​សម្រាប់​រដូវ​កាល​២០១៥/១៦​ បើក​ឆាក​៣​ប្រកួត​កន្លង​ទៅ​នេះ ឃើញ​ថា​មាន​​អ្នកចាំទី​តែ​៣​នាក់​ប៉ុណ្ណោះ ដែល​អាច​បិទ​ Clean Sheet ទាំង​៣​ប្រកួត​បាន​១០០%​ ពោល​គឺ​មាន​ Simon Mignolet ​របស់​​ហង្ស​ក្រហម​ Liverpool, Sergio Romero ​របស់​បិសាច​ក្រហម Manchester United និង​ Joe Hart ​របស់​ក្រុម​មេឃ​ខៀវ Man City។

    ​សូម​មើល​តារាង​អ្នកចាំទី​បិទ​ Clean Sheet ច្រើន​ជាង​គេ​រដូវ​កាល​នេះ​ ​ខាង​ក្រោម៖

    4

    ​​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​​មើល​ស្ថិតិ​អ្នកចាំទី ដែល​សង្គ្រោះ​បាល់​បាន​ច្រើន​ជាង​គេ​វិញ​ ឃើញ​ថា Costel Pantilimon ​របស់​ក្រុម​ Sunderland សង្គ្រោះ​បាន​ច្រើន​ជាង​គេ រហូត​ដល់​១៥​ដង, Tim Howard ​របស់​ Everton និង​ Tim Krul ​របស់​ Newcastle United សង្គ្រោះ​បាន​១៤​ដង​​ស្មើ​គ្នា។

    ​សូម​មើល​តារាង​អ្នកចាំទី​សង្គ្រោះ​បាន​ច្រើន​ជាង​គេ​​រដូវ​កាល​នេះ ខាង​ក្រោម៖

    5

    ​យ៉ាងណាក្ដី ​នេះ​គ្រាន់​តែ​ជា​ស្ថិតិ​បណ្ដោះ​អាសន្ន ដែល​បើក​ការ​ប្រកួត​ទើប​តែ​បាន​ ៣​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​នៅ​​សល់​៣៥​ប្រកួត​ទៀត​ ទើប​​ចប់​រដូវ​កាល ដូច្នេះ​អ្វីៗ​នឹង​មាន​​ការ​ប្រែប្រួល​ច្រើន​ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: តើ​​អ្នកចាំទី​រូប​ណា​ ល្អ​បំផុត​នៅ​ EPL រដូវ​កាល​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top