• ព័ត៌មានថ្មី

    Wednesday, August 5, 2015

    កំពូល​ខ្សែ​ប្រយុទ្ធ​ EPL ទាំង​៥ សម្រាប់​ Fantasy ​រដូវ​កាល​២០១៥/១៦

    រដូវ ​កាល​ថ្មី Premier League នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ​ខណៈ​ដែល​អ្នក​លេង​ Fantasy Premier League ​ក៏​កំពុង​តែ​មមាញឹក​ខ្លាំង​ដែរ ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​កីឡាករ​ ថា​កីឡាករ​រូប​នេះ ជា​កីឡាករ​ល្អ​បំផុត ដើម្បី​ទិញ​យក​​មក​ចូល​រួម​ក្រុម​ខ្លួន។ ​រីឯ​ខ្សែ​ប្រយុទ្ធ​ ក៏​មាន​កីឡាករ​ខ្លាំងៗ​ច្រើន​ដែរ ប៉ុន្តែ​​បើ​ប្រិយមិត្ត​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ សូម​មើល​​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​៥​ដូច​ខាង​ក្រោម៖

    ​៥. Aleksandar Mitrovic – Newcastle United

    1

    ​ខ្សែ​ប្រយុទ្ធ​​ចំណូល​ថ្មី ក្រុម​ Newcastle United វ័យ​២០​ឆ្នាំ​រូប​នេះ នៅ​ក្នុង​ Fantasy តម្លៃ​ត្រឹម​តែ ៦,៥​​លាន​ផោន​ប៉ុណ្ណោះ ប៉ុន្តែ​​កីឡាករ​ជម្រើស​ជាតិ​សែប​រូប​នេះ ពិត​ជា​មិន​ធម្មតា​ឡើយ​ ដោយ​ធ្លាប់​ស៊ុត​ចូល​ Arsenal ជួយ​ឲ្យ​ Anderlecht ​​តាម​ស្មើ ៣-៣ នៅ​ Champions League ​រដូវ​កាល​មុន​ផង​ដែរ និង​ជា​ Top Scorer នៅ​លីក​កំពូល​បែលហ្សិក​រដូវ​កាល​មុន​ទៀត​ផង ​បន្ទាប់​ពី​ស៊ុត​ចូល​ទី​សរុប​បាន​២០​គ្រាប់។

    ៤. Harry Kane – Tottenham Hotspur

    2

    ​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​របស់​ Spurs រូប​នេះ ពិត​ជា​មិន​ធម្មតា​ឡើយ ​ដោយ​រដូវ​កាល​ដំបូង​លេង​នៅ​ឈុត​ធំ​របស់​ក្រុម​មាន់​ខ្នាយ​មាស​រដូវ​កាល​មុន គេ​ស៊ុត​បាន​២១​គ្រាប់​នៅ​ Premier League។ ជា​ពិសេស​គឺ​បាន​ស៊ុត​ចូល​ក្រុម​គូ​ប្រជែង​ធំ​នៅ​ទីក្រុង​ឡុងដុង​ Chelsea និង​ Arsenal ផង​ដែរ។ Harry Kane មាន​តម្លៃ ​ថ្លៃ​បន្តិច​ ៩,៥​លាន​ផោន​ក្នុង​ Fantasy។

    ៣. Wayne Rooney – Manchester United

    3

    ដោយសារ​តែ​ Robin van Persie និង​ Radamel Falcao ​បាន​ចាក​ចេញ​ពី​ Old Trafford ​ហើយ​ស្រប​ពេល​ដែល​​ខ្សែ​បម្រើ​ល្អៗ​ដូច​ជា Bastian Schweinsteiger និង​ Morgan Schneiderlin មក​រួម​ក្រុម​បិសាច​ក្រហម​ទៀត​នោះ ធ្វើ​ឲ្យ​​គេ​ជឿ​ថា​ Rooney នឹង​អាច​រក​គ្រាប់​ចូល​ទី​បាន​ច្រើន​រដូវ​កាល​ថ្មី​នេះ។ តម្លៃ​​ប្រធាន​ក្រុម​បិសាច​ក្រហម​រូប​នេះ​គឺ​​១០,៥​លាន​ផោន។

    ២. Diego Costa – Chelsea


    កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ស៊ុត​ឲ្យ​ Chelsea បាន​២០​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​២៦​ប្រកួត​នៅ​ Premier League រដូវ​កាល​ដំបូង​របស់​ខ្លួន ហើយ​កុំ​តែ​មាន​បញ្ហា​របួស​ កីឡាករ​វ័យ​២៦​ឆ្នាំ អាច​នឹង​ក្លាយ​ជា​ Top Scorer ទៀត​ផង។ Costa ​មាន​តម្លៃ​១១​លាន​ផោន។

    ១. Sergio Aguero – Manchester City

    5

    ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ គឺជា​ Top Scorer នៅ​ Premier League រដូវ​កាល​មុន ដោយ​ស៊ុត​ឲ្យ​​ Man City បាន​២៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៣​ប្រកួត។ ​យ៉ាងណាក្ដី បើ​ប្រិយ​មិត្ត​ចង់​បាន​កីឡាករ​រូប​នេះ ទៅ​ជួយ​ក្រុម​ ក៏​អស់​ថ្លៃ​ក្រែល​ដែរ ពោល​គឺ​តម្លៃ​ដល់​ទៅ​១៣​លាន​ផោន​ឯ​ណោះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កំពូល​ខ្សែ​ប្រយុទ្ធ​ EPL ទាំង​៥ សម្រាប់​ Fantasy ​រដូវ​កាល​២០១៥/១៦ Rating: 5 Reviewed By: Unknown
    Scroll to Top