• ព័ត៌មានថ្មី

    Thursday, August 27, 2015

    Galaxy Note 5​ ស្រោប​មាស​តម្លៃ​ត្រឹម​តែ​១៤៥០​ដុល្លារ​

    ប្រសិន ​បើ​អ្នក​ស្រលាញ់​ Galaxy Note 5​ ហើយ​ចង់​ជាវ​យក​មក​ប្រើ​ប្រាស់​ ប៉ុន្តែ​មិន​ចង់​បាន​ពណ៌​ធម្មតា​ដូច​អ្នក​ដទៃ​ប្រើ​ទេ​នោះ​ ឥលូវ​នេះ​មាន​ជម្រើស​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​អ្នក ​គឺ​ទូរសព្ទ​ដែល​ស្រោប​ដោយ​មាស។

    The-gold-plated-Samsung-Galaxy-Note55

    ក្រុមហ៊ុន​ Karalux​ ប្រចាំ​នៅ​ប្រទេស​វៀតណាម​ដែល​ធ្លាប់​បាន​ចេញ​លក់​ Galaxy S6 និង S6 Edge ស្រោប​មាស​នា​ពេល​កន្លង​មក​ ឥលូវ​នេះ​បាន​ផលិត​ម៉ូដែល​មួយ​ទៀត ​ដែល​ស្រោប​មាស​ដូច​គ្នា​គឺ​ Galaxy Note 5។ Galaxy Note 5​ នេះ​គឺ​មាន​គែម​ជុំវិញ​ស្រោប​ដោយ​សារធាតុ​មាស​ ៩៩,៩៩​ភាគ​រយ ព្រម​ទាំង​​មាន​នៅ​ជុំវិញ​កាមេរ៉ា​និង​ភ្លើង​ Flash​ ផង​ដែរ។

    ការ​ស្រោប​មាស​​ប្រព្រឹត្ត​ទៅ​ដោយ​​រុះ​រើ​សំបក​ ឬ​គ្រឿង​ផ្សេង​ៗ​​របស់​ Galaxy Note 5​ ចេញ​​ បន្ទាប់​មក​ចាប់​ផ្ដើម​ស្រោប​មាស​ ដែល​ត្រូវ​ឆ្លង​កាត់​១០​ដំណាក់​កាល​ឯណោះ។ ក្រៅ​ពី​មាន​សម្បក​ស្រោប​មាស​ហើយ ​ទូរសព្ទ​នេះ​មិន​មាន​ចំណុច​ពិសេស​អ្វី​ផ្សេង​លើស​ពី​ទូរសព្ទ​ដើម​នោះ​ទេ។


    The-gold-plated-Samsung-Galaxy-Note51

    The-gold-plated-Samsung-Galaxy-Note53

    The-gold-plated-Samsung-Galaxy-Note54

    The-gold-plated-Samsung-Galaxy-Note56

    The-gold-plated-Samsung-Galaxy-Note57

    The-gold-plated-Samsung-Galaxy-Note58

    សម្រាប់​ Galaxy Note 5​ ដែល​ស្រោប​មាស​នេះ​មាន​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ ១៤៥០​ដុល្លារ​ ដោយ​លោក​អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​តាម​គេហទំព័រ​ eBay បាន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Galaxy Note 5​ ស្រោប​មាស​តម្លៃ​ត្រឹម​តែ​១៤៥០​ដុល្លារ​ Rating: 5 Reviewed By: Unknown
    Scroll to Top