• ព័ត៌មានថ្មី

    Thursday, August 20, 2015

    Mourinho ​លេង​១​ក្បាច់​នេះ​តើ​ ​​ទើប​អាច​ឆ្មក់​បាន​​ Pedro ពី​ Man Utd!

    ក្លិប ​​តោ​ខៀវ​ Chelsea បាន​យក​ឈ្នះ​ Manchester United ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ Pedro ​ពី​ Barcelona បាន​សម្រេច​កាល​ពី​ម្សិល​មិញ​ ខណៈ​ដែល​គេ​ជឿ​ថា អ្នកចាត់ការ​ Jose Mourinho ​បាន​​ទូរស័ព្ទ​ទៅ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ផ្ទាល់ ដើម្បី​​​​បញ្ចុះបញ្ចូល​​កុំ​ឲ្យ​ទៅ​ក្រុម​លោក​​ Louis van Gaal ​ដោយ​​លួងលោម​ឲ្យ​ផ្ទេរ​ទៅ​ Stamford Bridge ​ជំនួស​វិញ។


    ​​Chelsea បាន​ព្រមព្រៀង​តម្លៃ​ជាមួយ​ Barca ប្រមាណ​ ២១,១​លាន​ផោន​ (ជាង​៣៣​លាន​​ដុល្លារ) ​សម្រាប់​កីឡាករ​វ័យ​​២៨​ឆ្នាំ​ Pedro ​ហើយ​កីឡាករ​រូប​នេះ​ នឹង​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​និង​អាច​​ចូល​លេង​បាន ​​ពេល​​តោ​ខៀវ​ ប៉ះ​ West Bromwich Albion ​នៅ​ចុង​សប្ដាហ៍​នេះ​ បើ​អាច​រត់​ការ​ឯកសារ​នានា​ទាន់​ពេល​វេលា។

    Man Utd ​ចាប់​អារម្មណ៍​លើ​ Pedro ជា​ច្រើន​ខែ​មក​ហើយ ដោយ​គេ​ជឿ​ថា កីឡាករ​រូប​នេះ​នឹង​​ផ្ទេរ​ទៅ​អង់គ្លេស គឺ​មាន​​តែ​ក្រុម​​បិសាច​ក្រហម​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​នរណា​គិត​ដល់​ ថា​នឹង​អាច​ផ្ទេរ​ទៅ​ក្រុម​គូ​ប្រជែង​ Chelsea ដែរ។ ប៉ុន្តែ​​នៅ​​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​ធ្វើ​កក្រើក​សារព័ត៌មាន​កីឡា​ជុំ​វិញ​ពិភព​លោក ដោយសារ​តែ​ការ​ផ្ទេរ​មួយ​នេះ។

    ​ការ​ផ្ទេរ​នេះ​មាន​ន័យ​ថា ​ជា​ការ​​ទិញ​ចូល​ទី​២​ហើយ សម្រាប់​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ បន្ទាប់​ពី​ទិញ​បាន​ខ្សែ​ការពារ​ Baba Rahman ​ពី​ក្លិប​ Augsburg ​តម្លៃ​២២​លាន​ផោន (ជាង​៣៤,៥​លាន​ដុល្លារ)​ ប៉ុន្មាន​ថ្ងៃ​មុន។ ការ​ទិញ​ចូល​​យ៉ាង​ប្រញាប់ប្រញាល់​នេះ ក៏​​ត្រូវ​បាន​គេ​យល់​ឃើញ​ផង​ដែរ​ថា គឺ​ដោយសារ​ Chelsea ចាប់​ផ្ដើម​រដូវ​កាល​​មិន​បាន​ល្អ​ ដោយ​២​ប្រកួត រក​បាន​តែ​១​ពិន្ទុ​គត់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​លេង​១​ក្បាច់​នេះ​តើ​ ​​ទើប​អាច​ឆ្មក់​បាន​​ Pedro ពី​ Man Utd! Rating: 5 Reviewed By: Unknown
    Scroll to Top