• ព័ត៌មានថ្មី

    Monday, August 3, 2015

    Di Maria ទៅ​​ពិនិត្យ​សុខភាព​នៅ PSG ថ្ងៃ​នេះ ត្រៀម​ចុះ​កុងត្រា​៤ឆ្នាំ​

    ខ្សែ ​បម្រើ​ស្លាប​​ដ៏​មាន​ប្រជាប្រិយភាព​របស់​ Manchester United កីឡាករ Angel di Maria កាន់​តែ​ជិត​ផ្ទេរ​ទៅ​កាន់​ក្លិប​បារាំង Paris Saint Germain ជា​ផ្លូវការ​​ហើយ ដោយ​កំពុង​ត្រៀម​ខ្លួន​ពិនិត្យ​សុខភាព​​នៅ​ទីក្រុង​ Doha ថ្ងៃ​ចន្ទ​នេះ។ ម្ចាស់​ក្លិប​ PSG ដែល​ជា​សេដ្ឋី​នៅ​​កាតារ បាន​ចុះ​កុងត្រា​រយៈ​ពេល​៤ឆ្នាំ​ឲ្យ​កីឡាករ​អាហ្សង់ទីន​រូប​នេះ។


    កីឡាករ​ដែល​បិសាច​ក្រហម​ទិញ​ពី​ Real Madrid កាល​ពី​ដើម​រដូវ​កាល​មុនក្នុង​តម្លៃ​បំបែក​កំណត់ត្រា​អង់គ្លេស ៥៩,៧លាន​ផោន​រូប​នេះ មិន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ដំណើរ​ប្រកួត​ទេសចរ​ត្រៀម​ បើក​រដូវ​កាល​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ ក្រោយ​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​លេខ​២​នៅ​ Copa America នា​ប្រទេស​ឈីលី​រួច​មក។

    Di Maria ដែល​ពាក់​លេខ​៧​ដ៏​ល្បី​នៅ​ Man Utd ត្រូវ​បាន​គេ​ជឿ​ថា​មាន​តម្លៃ​ខ្លួន ៤៤,៥លាន​ផោន (៦៩,៥លាន​ដុល្លារ​អាមេរិក) ក្នុង​ការ​ផ្ទេរ​ចេញ​ពី Old Trafford ទៅ​កាន់​ Parc des Princes។

    178
    Di Maria ធ្វើ​ដំណើរ​ពី​អាហ្សង់ទីន​ ទៅ​ដល់​ទីក្រុង​ Doha ប្រទេស​កាតារ ដើម្បី​ជួប​ប្រធាន​ក្លិប PSG

    អតីត​កីឡាករ​របស់ Rosario Central, Benfica និង Real Madrid បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​ក្រោយ​ផ្ទេរ​ពីពី​អេស្ប៉ាញ​ មក​កាន់​ទឹក​ដី​អង់គ្លេស​ជា​លើក​ដំបូង ពោល​គឺ​បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់ និង assist ១គ្រាប់​ក្នុង​​៤ប្រកួត​ដំបូង​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​មក​ទម្រង់​លេង​របស់​គេ​បាន​ធ្លាក់​ចុះ​ស្ទើរ​តែ​ពេញ​មួយ​រដូវ ​កាល។ សរុប​ទៅ​ខ្សែ​បម្រើ​វ័យ​២៧ឆ្នាំ​ ដែល​ធ្លាប់​ជា​សំណព្វ​ចិត្ត​អ្នក​គាំទ្រ​ Real រូប​នេះ បាន​បង្ហាញ​ខ្លួន ៣២ប្រកួត​នៅ​គ្រប់​ពាន​រង្វាន់​​ឲ្យ​បិសាច​ក្រហម និង​ស៊ុត​បញ្ចូល​ទី​បាន​៤គ្រាប់៕​​​

    13
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ទៅ​​ពិនិត្យ​សុខភាព​នៅ PSG ថ្ងៃ​នេះ ត្រៀម​ចុះ​កុងត្រា​៤ឆ្នាំ​ Rating: 5 Reviewed By: Unknown
    Scroll to Top