• ព័ត៌មានថ្មី

    Tuesday, August 18, 2015

    ម្ចាស់​ក្លិប​ Chelsea បើក​ដៃ​ឲ្យ​ Mourinho ទិញ​កីឡាករ​យ៉ាង​តិច​៣​នាក់​ទៀត

    លោក ​ Roman Abramovich ​ត្រៀម​បើក​ភ្លើង​ខៀវ​ហើយ ដើម្បី​ចំណាយ​លុយ​ធំ​ឲ្យ​អ្នកចាត់ការ​ Jose Mourinho ​ទិញ​ចូល​កីឡាករ​ថ្មី​យ៉ាង​តិច​៣​នាក់​ទៀត មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ នៅ​២​សប្ដាហ៍​ទៀត បន្ទាប់​ពី​តោ​ខៀវ ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​​មិន​បាន​ល្អ។


    ក្រុម​ម្ចាស់​ជើង​ឯក​ Chelsea រក​បាន​តែ​១​ពិន្ទុ​គត់ សម្រាប់​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី Premier League ២​លើក​កន្លង​ទៅ​នេះ ​ដោយ​ប្រកួត​ដំបូង​ស្មើ​ជាមួយ​ Swansea City ២-២ និង​ចាញ់​គូ​ប្រជែង​ធំ​ Manchester City ដល់​ទៅ​ ៣-០ ទៀត កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​លោក ​Mourinho សម្រេច​ចិត្ត​ដូរ​​ប្រធាន​ក្រុម​ John Terry ​ក្រោយ​ចប់​តង់​ទី​១ ដូច្នេះ​នេះ​ជា​​​សញ្ញា​មួយ​ប្រាប់​ថា អ្នកចាត់ការ​ “Special One” នៅ​ត្រូវ​ការ​កីឡាករ​ថ្មី​ទៀត ដើម្បី​ជួយ​ក្រុម​​ការពារ​តំណែង​​ជើង​ឯក​ឲ្យ​បាន។

    ​យ៉ាងណាក្ដី លោក​ Abramovich ​ដែល​ជា​មហាសេដ្ឋី​រុស្សី បាន​ត្រៀម​លុយ​ធំ​រួច​រាល់​ហើយ ដើម្បី​​ប្រគល់​ជូន​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ទិញ​កីឡាករ​ឆ្នើម​ចូល​បន្ថែម​ឲ្យ​ទាន់​ពេល​វេលា មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ នូវ​​ប្រហែល​កន្លះ​ខែ​ទៀត។

    ៣​នាក់​ដែល​លោក​ Mourinho កំពុង​តែ​ចង់​បាន​នោះ ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ខ្សែ​ការពារ​ John Stones ​របស់​ក្រុម​ Everton ជា​គោល​ដៅ​ទី​១ ​និង​ធ្លាប់​ដេញ​ថ្លៃ​២​លើក​រួច​ហើយ ២០​លាន​ផោន និង​២៦​លាន​ផោន តែ​ត្រូវ​ក្លិប​ទូកក្ដោង​បដិសេធ ប៉ុន្តែ​តោ​ខៀវ​​កំពុង​ត្រៀម​ដេញ​ថ្លៃ​លើក​ទី​៣ នូវ​តម្លៃ​៣០​លាន​ផោន។ រីឯ​២​នាក់​ទៀត Mourinho ត្រូវ​ការ​ខ្សែ​បម្រើ​កណ្ដាល​ម្នាក់ និង​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត ប៉ុន្តែ​ពុំ​ទាន់​ដឹង​គោលដៅ​ច្បាស់​លាស់​នៅ​ឡើយ​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ម្ចាស់​ក្លិប​ Chelsea បើក​ដៃ​ឲ្យ​ Mourinho ទិញ​កីឡាករ​យ៉ាង​តិច​៣​នាក់​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top