• ព័ត៌មានថ្មី

    Thursday, August 20, 2015

    Sterling ​​​​ដាក់​​​លក់​​ផ្ទះ​​ធំ​​ស្កឹមស្កៃ​នៅ​​ក្រុង​​ Liverpool តម្លៃ​​២,៣លាន​ដុល្លារ

    Raheem Sterling ​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​មេឃ​ខៀវ​ Manchester City ​​បាន​ប្រកាស​លក់​ផ្ទះ​ដ៏​ស្កឹមស្កៃ​នៅ​​ទីក្រុង​​ Liverpool ​តម្លៃ​ប្រមាណ​១,៥​​លាន​ផោន (ជាង​២,៣​លាន​ដុល្លារ) ​ហើយ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្រុម​ហង្ស​ក្រហម​​ថ្មីៗ​នេះ។



    ​វិមាន​ដ៏​ស្ដុកស្ដម្ភ​របស់​ Sterling នេះ គឺ​មាន​ទីតាំង​នៅ​​​ Southport តំបន់​ Merseyside ទីក្រុង​​ Liverpool ដែល​មាន​បន្ទប់​គេង​៤ មាន​អាង​ហែលទឹក រោងភាពយន្ត កន្លែង​ហាត់​ប្រាណ កន្លែង​លេង​បាល់ និង​បារ​ស្ទិល​ Michael Jackson ​ផង​ដែរ។

    ​នៅ​ក្នុង​រូបភាព​ ដែល​ថត​ពី​​ខាង​ក្នុង​ផ្ទះ​ ឃើញ​ថា​តារា​វ័យ​ក្មេង​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ក៏​នៅ​មាន​សម្ភារៈ​មួយ​ចំនួន​ទាក់ទង​ នឹង​ក្លិប​ Liverpool នៅ​ឡើយ ដូច​ជា​សាឡុង ​មាន​ខ្នើយ​​រូប​ក្រុម​ Liverpool និង​រូបភាព​អាវ​ក្រុម​ហង្ស​ក្រហម ដាក់​តាំង​នៅ​តាម​ជញ្ជាំង​នៃ​រោង​ភាពយន្ត​ទៀត​ផង។

    ​ខ្សែ​បម្រើ​វ័យ​​២០​ឆ្នាំ ​បាន​ចាក​ចេញ​ពី​ក្លិប​ Liverpool ទៅ​កាន់​ក្រុម​គូ​ប្រជែង ​Man City ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ នូវ​តម្លៃ​៤៩​លាន​ផោន ​ហើយ​ដោយសារ​បច្ចុប្បន្ន​ ផ្ទះ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​ Manchester ពេក ទើប​ប្រកាស​លក់​ដូច្នេះ៕

    សូមទស្សនារូបភាពខាង​ក្រោម៖

    2

    3

    4

    5

    6

    7

    8

    9

    10

    11

    12

    13

    15

    16

    17

    18

    19

    20

    21

    22

    23
    • Blogger Comments
    • Facebook Comments
    Item Reviewed: Sterling ​​​​ដាក់​​​លក់​​ផ្ទះ​​ធំ​​ស្កឹមស្កៃ​នៅ​​ក្រុង​​ Liverpool តម្លៃ​​២,៣លាន​ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top