• ព័ត៌មានថ្មី

    Friday, August 21, 2015

    ទូរសព្ទ​ Huawei​ ជំនាន់​ថ្មី​ មាន​កាមេរ៉ា​អាច​បត់​ទៅ​ខាង​មុខ​បាន​


    ក្រុមហ៊ុន ​ Huawei ​បាន​ប្រកាស​អំពី​វត្តមាន​របស់​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន ​ដែល​មាន​លក្ខណៈ​ពិសេស​ ប្លែក​ខុស​ពី​ទូរសព្ទ​ជំនាន់​មុន​ៗ។



    ទូរសព្ទ​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​នោះ​គឺ​ម៉ូដែល​ Honor 7i​ ដោយ​មាន​ការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ និង​មាន​បំពាក់​កាមេរ៉ា​ខុស​ប្លែក​ពី​មុន។ កាមេរ៉ា​​ខាង​ក្រោយ​របស់​ទូរសព្ទ​នេះ​អាច​ធ្វើ​ការ​បត់​ទៅ​ខាង​មុខ​បាន​ ដែល​អាច​ធ្វើ​ការ​ថត​ Selfie ក្នុង​កម្រិត​មួយ​ដ៏​ច្បាស់​ល្អ។ ចំណែក​​​មុខ​ងារ​ស្កេន​ក្រយៅ​ដៃ​​ជា​ទូទៅ​គេ​បង្កប់​វា​នៅ​លើ​​ប៊ូតុង​ Home ​ប៉ុន្តែ​សម្រាប់​ម៉ូដែល​ 7i​ នេះ​គឺ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទូរសព្ទ។


    ចំពោះ​សមត្ថភាព​នៃ​ទូរសព្ទ​គឺ​មាន​បំពាក់​នូវ​ CPU​ ប្រភេទ​ Snapdragon 616​ ដែល​មាន​ប្រាំ​បី​ Core​ គឺ​បួន​ Core​ ល្បឿន​ ១,៥GHz​ ឯ​បួន​ Core​ ទៀត​ល្បឿន​ ១,២GHz។ សម្រាប់​ទំហំ​ RAM គឺ​មាន​ចំនួន​ ៣GB ​មាន​អង្គ​ចងចាំ​ ៣២GB​  ថ្ម​មាន​ថាមពល​ ៣១០០mAh និង​មាន​​រន្ធ​ Nano-Sim​ ចំនួន​ពីរ។ កាមេរ៉ា​ដែល​គេ​បាន​បំពាក់​លើ​ទូរសព្ទ​នេះ​គឺ​មាន​ទំហំ​១៣​មេហ្គាភិកស្សែល​ មាន​ភ្លើង​ LED ចំនួន​ពីរ​អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​ក្នុង​ទី​ងងឹត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទូរសព្ទ​ Huawei​ ជំនាន់​ថ្មី​ មាន​កាមេរ៉ា​អាច​បត់​ទៅ​ខាង​មុខ​បាន​ Rating: 5 Reviewed By: Unknown
    Scroll to Top