• ព័ត៌មានថ្មី

    Thursday, August 6, 2015

    រូប​ទាំង​នេះ ធ្វើ​ឲ្យ Man Utd ទាមទារ​៣​លាន​ផោន​​បន្ថែម​​ពី PSG សម្រាប់ Di Maria

    ក្លិប ​បិសាច​ក្រហម​ Manchester United ទាម​ទារ​ឲ្យ​ក្លិប​ Paris Saint-Germain បង់​ប្រាក់​បន្ថែម​ប្រមាណ​៣​លាន​ផោន​ទៀត (ជិត​៤,៧​លាន​ដុល្លារ) ​សម្រាប់​ការ​ទិញ​យក​ខ្សែ​បម្រើ​ Angel di Maria ​ដោយសារ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ល្មើស​ទៅ​នឹង​លក្ខខ័ណ្ឌ​របស់​ក្លិប ដែល​បាន​អនុញ្ញាត។



    2

    តម្លៃ​ខ្លួន​​ពិត​ប្រាកដ​របស់​ Di Maria ដែល​ផ្ទេរ​ពី Old Trafford ទៅ​ក្លិប​ PSG ត្រូវ​បាន​គេ​ជឿ​ថា​​ប្រហែល​៤៣​លាន​ផោន​ (ជាង​៦៧​លាន​ដុល្លារ) ប៉ុន្តែ​អ្នកចាត់ការ​ Louis van Gaal ​បាន​ខឹង​ខ្លាំង ហើយ​ទាមទារ​ឲ្យ​ក្លិប​ជើង​ឯក​បារាំង​បង់​ប្រាក់​៣លាន​ផោន​បន្ថែម​ទៀត ដោយសារ​តែ​កីឡាករ​វ័យ​២៧​ល្មើស​លក្ខខ័ណ្ឌ​របស់​ក្លិប។

    ​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​លោក​ Van Gaal ខឹង​ខ្លាំង​គឺ​ដោយសារ​ឃើញ​រូបភាព​ Di Maria ​បាន​ថត​ជាមួយ​ម្ចាស់​ក្លិប​ PSG នៅ​ប្រទេស​កាតារ តាំង​ពី​ចុង​សប្ដាហ៍​មុន ខណៈ​ដែល​ពេល​នោះ​លោក​​អនុញ្ញាត​ច្បាប់​ឲ្យ​កីឡាករ​រូប​នេះ ទៅ​ចរចា​លក្ខខ័ណ្ឌ​ជាមួយ​ក្លិប​បារាំង មិន​មែន​ឡើង​យន្តហោះ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​កាតារ​ឡើយ។

    អ្នកចាត់ការ​ Van Gaal ​​ទាមទារ​ឲ្យ​ក្លិប​​បារាំង​ត្រូវ​បង់​ថ្លៃ​សរុប​ប្រមាណ​៤៦​លាន​ផោន​ សម្រាប់​អតីត​កីឡាករ​ក្រុម​ Real Madrid រូប​នេះ។ Di Maria ក៏​ត្រូវ​បាន​​លោក​ Van Gaal ​កាត់​ថ្លៃ​ឈ្នួល​​២​សប្ដាហ៍​ផង​ដែរ ដោយសារ​មិន​បាន​ជួយ​ក្រុម ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​​អាមេរិក។

    យ៉ាងណាក្តី ខាង​ក្លិប​ PSG ពុំ​ទាន់​ចេញ​មក​បង្ហាញ​ពី​ប្រតិកម្ម​យ៉ាងណា​នៅ​ឡើយ​ទេ ចំពោះរឿងខាង​លើ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រូប​ទាំង​នេះ ធ្វើ​ឲ្យ Man Utd ទាមទារ​៣​លាន​ផោន​​បន្ថែម​​ពី PSG សម្រាប់ Di Maria Rating: 5 Reviewed By: Unknown
    Scroll to Top