• ព័ត៌មានថ្មី

    Friday, August 21, 2015

    Pedro ​ប្រាប់​​មូលហេតុ​ ដែល​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ Chelsea

    “ខ្ញុំ ​មក​ទីនេះ​ គឺ​ដើម្បី​ឈ្នះ​ពាន”។ ​នេះ​គឺជា​​សម្ដី​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Pedro ​កីឡាករ​ចំណូល​ថ្មី​​របស់​ក្លិប​ Chelsea ​បន្ទាប់​ពី​ផ្ទេរ​ពី​ Barcelona តម្លៃ​២១​លាន​​ផោន (ជិត​៣៣​លាន​ដុល្លារ) និង​ចុះ​កុងត្រា​នៅ​កីឡដ្ឋាន Stamford Bridge រយៈពេល​៤​ឆ្នាំ កាល​ពី​យប់​មិញ។


    កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ Pedro ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ចំនួន​២០​​មក​ហើយ ជាមួយ​ក្រុម​ Barca ពោល​គឺ​​ឈ្នះ​ La Liga ៥​ដង, UEFA Champions League ​៣​ដង, Spanish Cups ​៣​ដង, UEFA Super Cups ​៣​ដង, Spanish Super Cups ៤​ដង និង​ FIFA Club World Cups ​២​ដង​​ទៀត។

    យ៉ាងណាក្ដី ពាន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​នេះ​ មិន​ទាន់​ស្កប់ស្កល់​នៅ​ឡើយ​ទេ សម្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ពោល​គឺ​រូបគេ​ចង់​លើក​ពាន​ជាមួយ​ក្រុម​ Chelsea បន្ថែម​ទៀត ដោយ​​​និយាយ​​កាល​ពី​ម្សិល​មិញ​ថា៖ “ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​មក​កាន់​ទីនេះ។ ខ្ញុំ​ពិត​ជា​រំភើប ដែល​ចាប់​ផ្ដើម​​ដំណើរ​ផ្សងព្រេង​របស់​ខ្ញុំ​ជាមួយ​ Chelsea ហើយ​ខ្ញុំ​មក​ទី​នេះ គឺ​មក​ដើម្បី​លើក​ពាន”។

    Pedro ដែល​​ធ្លាប់​ត្រូវ​បាន​ក្លិប​​ Manchester United ចាប់​អារម្មណ៍​ជា​ច្រើន​ខែ​រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៤ ​របស់​ក្រុម​លោក​ Jose Mourinho ​បន្ទាប់​​ពី​អ្នកចាំទី​ Asmir Begovic, ខ្សែ​ប្រយុទ្ធ​ Radamel Falcao និង​ខ្សែ​ការពារ​ Abdul Baba Rahman៕

    2

    3

    4

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pedro ​ប្រាប់​​មូលហេតុ​ ដែល​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top