• ព័ត៌មានថ្មី

    Tuesday, August 18, 2015

    Bilbao ​ឈ្នះ​ពាន​ដំបូង​ក្នុង៣១​ឆ្នាំ ក្រោយ​បំបាក់​ Barcelona ​៥-១ ​ទាំង​ពីរ​ជើង

    ក្រោយ ​ស្មើ​គ្នា​យប់​មិញ ១-១ ​ជាមួយ Barcelona ​ក្រុម Athletic Bilbao ​បាន​ស្គាល់​រស់​ជាតិ​លើក​ពាន Spanish Super Cup  ​ម្ដង​ទៀត​​ក្នុង​រយៈ​ពេល​៣១​ឆ្នាំ​ចុង​ក្រោយ​ ព្រោះ​បើ​គិត​ទាំង​ពីរ​ជើង​ទៅ Bilbao ​ឈ្នះក្រុម​អ្នក​មាន​បុណ្យ ៥-១ ។

    2B7303A600000578-3201312-image-a-9_1439850277522



    កាល​ពី​ជើង​ទី១ ​ក្រុម​ Bilbao ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ភ្ញាក់ផ្អើល​​ ៤-០ ខណៈ​ដែល​ជើង​ទី​២​​យប់​មិញ​នេះ​ ក្រុម​លោក Enrique នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​លោក Valverde ​បាន​ដដែល ដោយ​បាន​ត្រឹម​តែ​ស្មើ ​១-១​ប៉ុណ្ណោះ។ កីឡាករ Lionel Messi ​ជា​អ្នក​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​មុន ដោយ​ស៊ុត​ចូល​នៅ​នាទី​ ៤៣ ​ប៉ុន្តែ​ក្រោយ​​មក​ Aduriz ​រក​បាន​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​៧៤។

    ងាក​ទៅ​ខាង​សមរភូមិ​លើ​វាល​ស្មៅ​យប់​មិញ​វិញ ក្រុម​ទាំង​ពីរ​ខាង​លើ​ទទួល​បាន​កាត​ក្រហម​ម្នាក់​មួយ ដោយ Barcelona ​កីឡាករ Pique ​ជាអ្នក​ទទួល​បាន​នៅ​នាទី​៥៦ ​និង​ក្រុម Bilbao ​កីឡាករ Kike Sola ​នៅ​នាទី​៨៦។

    2B72DD1900000578-3201312-image-a-14_1439850446609

    Athletic Bilbao ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Spanish Super Cup ​នេះ​នៅ​ឆ្នាំ​១៩៨៤ ​ហើយ​តាំង​ពី​ពេល​នោះ​មក ទើប​តែ​ដល់​ពេល​នេះ​ទេ ដែល​ពួកគេ​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ម្ដង​ទៀត។ លោក Valverde ​អ្នក​ចាត់​ការ​ក្រុម​បាន​និយាយ​ថា​នេះ​ជា​ជ័យជម្នះ​ធំធេង​ណាស់​សម្រាប់​ ក្លិប។ គ្មាន​នរណា​អាច​ស្មាន​ដល់​ទេ​ថា​ក្រុម​ទាំង​មូល​អាច​លេង​ល្អ​យ៉ាង​នេះ ដោយ​អាច​ឈ្នះ​ក្រុម​ខ្លាំង​ជាង​គេ​លើ​លោក​បាន៕

    2B72A0C500000578-3201312-image-a-13_1439846307214

    2B72B44E00000578-3201312-image-a-15_1439846323069

    2B72BF8600000578-3201312-image-a-9_1439846291599

    2B72C91A00000578-3201312-image-a-23_1439846442111

    2B72C21900000578-3201312-image-a-18_1439846419559

    2B72CBE000000578-3201312-image-a-16_1439846415200

    2B72F3CE00000578-3201312-image-m-12_1439850285119
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bilbao ​ឈ្នះ​ពាន​ដំបូង​ក្នុង៣១​ឆ្នាំ ក្រោយ​បំបាក់​ Barcelona ​៥-១ ​ទាំង​ពីរ​ជើង Rating: 5 Reviewed By: Unknown
    Scroll to Top