• ព័ត៌មានថ្មី

    Thursday, August 6, 2015

    ក្មេងៗ​ធ្វើ​លំនាំ​តាម ​រឿងរ៉ាវ​​ប្លែកល្បីៗ ក្នុង​ពិភព​បាល់ទាត់

    ក្មេងៗ ​សិស្សសាលា​មួយ​ក្រុម បាន​​ថត​រូបភាព​ធ្វើ​លំនាំ​តាម​ រឿងរ៉ាវ​ល្បីប្លែកៗ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​យ៉ាង​អស្ចារ្យ។ ក្មេងៗ​ទាំង​អស់​នោះ ត្រូវ​បាន​​ថត​​ដោយ​អ្នកថតរូប​ល្បី George Logan នៅ​សួន​ នា​ទីក្រុង​ឡុងដុង ​សម្រាប់​គម្រោង​មួយ ដែល​មាន​ឈ្មោះ​ថា “Football’s Bad Boys”។




    ​តោះ! ចង់​ដឹង​​មាន​អ្វី​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖

    ១. ក្មេង​ប្រុស​២​នាក់ ធ្វើ​លំនាំ​តាម​​ Luis Suarez អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool ដែល​ខាំ​ដៃ Branislav Ivanović ​ខ្សែ​ការពារ​របស់​ Chelsea៖

    2

    3

    ២. ក្មេង​ប្រុស​២​នាក់ ធ្វើ​លំនាំ​តាម Zinedine Zidane ​យក​ក្បាល​ជល់​​កីឡាករ​អ៊ីតាលី Marco Materazzi ​កាល​ World Cup 2006៖

    4

    5

    ៣. ក្មេងៗ​ធ្វើ​តាម​ David Beckham ​ដែល​ប៉ះ​ទង្គិច​លើ​ខ្សែ​បម្រើ​អាហ្សង់ទីន​ Diego Simeone ​ដែល​ធ្វើ​ឲ្យ​តារា​ឆ្នើម​អង់គ្លេស​​ ត្រូវ​ពិន័យ​កាត​ក្រហម កាល​ World Cup 1998៖

    6

    7

    ៤.  ក្មេងៗ​ធ្វើ​តាម Martin Keown អតីត​កីឡាករ​ Arsenal ដែល​ធ្វើ​កាយ​វិការ​ទៅ​លើ​ Ruud van Nistelrooy ​របស់​ Manchester United ក្រោយ​កីឡាករ​ក្រុម​បិសាច​ក្រហម​ ស៊ុត​ប៉េណាល់ទី​អត់​ចូល​កាល​ឆ្នាំ​២០០៣៖

    8

    9

    ៥. ក្មេង​​ប្រុស​ម្នាក់​ សម្ដែង​តាម Eric Cantona ​វីរបុរស​ក្រុម​ Man Utd ​ដែល​លោត​ធាក់​ក្បាច់​ kung-fu ​ទៅ​លើ​អ្នកគាំទ្រ​ Crystal Palace ​កាល​ឆ្នាំ​១៩៩៥៖

    10

    11

    ៦. ក្មេងៗ​សំដែង​តាម Diego Maradona ​វីរបុរស​អាហ្សង់ទីន​ ដែល​យក​ដៃ​វាយ​បាល់​បញ្ចូល​ទី ​លើ​ក្រុម​អង់គ្លេស​កាល World Cup 1986 វគ្គ​៨​ក្រុម៖

    12

    13

    ៧. ក្មេង​ប្រុស​ម្នាក់ ធ្វើ​តាម​ការ​អបអរ​របស់​​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​ដែល​បាន​បង្ហាញ​អក្សរ​ក្នុង​អាវ​ថា “Why Always Me?” ក្រោយ​ស៊ុត​ចូល​ទី​​ក្រុម​ Man Utd នៅ​ Old Trafford ​កាល​កីឡាករ​អ៊ីតាលី​​រូប​នេះ​លេង​នៅ​ក្រុម​ Manchester City៖

    14

    15
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្មេងៗ​ធ្វើ​លំនាំ​តាម ​រឿងរ៉ាវ​​ប្លែកល្បីៗ ក្នុង​ពិភព​បាល់ទាត់ Rating: 5 Reviewed By: Unknown
    Scroll to Top