• ព័ត៌មានថ្មី

    Monday, August 10, 2015

    Messi ​ផ្ដល់​ជំនួយ​ជិត​កន្លះ​លាន​ដុល្លារ​ដល់ UNICEF ​ដើម្បី​ជួយ​ក្មេង​ៗ

    Lionel Messi ​បាន​ផ្ដល់​ប្រាក់​ផ្ទាល់​ខ្លួន ​៤,៥​លាន​លុយ​អាហ្សង់ទីន (៤៨៧​ ៣ថ១៦​ដុល្លារ​អាមេរិក)​ដល់​មូលនិធិ​មួយ​ឈ្មោះ​ថា FundacionLeoMessi ​នៅ​ប្រទេស​អាហ្សង់ទីន​ដើម្បី​យក​ទៅ​ឱ្យ​អង្គការ UNICEF ​ក្នុង​គោលបំណង​ជួយ​ដល់​ក្មេង​ៗ​រង​គ្រោះ។


    444

    កម្ម​វិធី “A sun for the kids” ​​បង្កើត​ឡើង​ដោយ​មូលនិធិ​ FundacionLeoMessi ​និង​អង្គការ UNICEF ​នៅ​ប្រទេស​អាហ្សង់ទីន។ កម្ម​វិធី​នេះ​ដែរ ធ្វើ​ឡើង​ដើម្បី​រៃអង្គាស​ប្រាក់​ដើម្បី​យក​ទៅ​ជួយ​ដល់​ក្មេង​ៗ​ពាសពេញ​ពិភព ​លោក ដែល​កំពុង​តែ​ជួប​គ្រោះ​លំបាក។ ក្នុង​នាម​ជា​អគ្គរាជទូត​នៅ UNICEF ​កីឡាករ Messi ​បាន​ផ្ដល់​ប្រាក់​មួយ​ចំនួន​ដល់​កម្ម​វិធី​នេះ ដោយ​គិត​ទៅ​ស្មើ​នឹង​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក បើ​ទោះ​បី​ជា​រូប​គេ​មិន​អាច​ទៅ​ចូល​រួម​បាន​ក៏​ដោយ។



    ដោយ​ជាប់​ភារកិច្ច​ជាមួយ​ក្រុម Barcelona ​ខ្សែ​ប្រយុទ្ធ Messi ​បាន​ផ្ញើ​វីដេអូ​ខ្លី​មួយ​ឱ្យ​អ្នក​រៀបចំ​កម្មវិធី​ ដើម្បី​ជា​ចំណែក​មួយ​ឱ្យ​រូប​គេ​និង​អ្នក​ចូល​រួម​មាន​ភាព​ស្និទ្ធស្នាល​និង ​គ្នា។ ក្នុង​វីដេអូ​នោះ ម្ចាស់​ពាន Ballon d’Or ​៤​សម័យ​បាន​និយាយ​ថា៖ “វា​ជា​រឿង​រីករាយ​ណាស់​ដែល​បាន​នៅ​ជាមួយ​អ្នក​រាល់​គ្នា ដោយ​វីដេអូ​មួយ​នេះ​និង​បាន​សហការ​ជាមួយ​ប្រជាជន​របស់ UNICEF”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​ផ្ដល់​ជំនួយ​ជិត​កន្លះ​លាន​ដុល្លារ​ដល់ UNICEF ​ដើម្បី​ជួយ​ក្មេង​ៗ Rating: 5 Reviewed By: Unknown
    Scroll to Top