• ព័ត៌មានថ្មី

    Tuesday, August 18, 2015

    រឿង​ភាគ​កូរ៉េ​ទាំង​​១០ ដែលល្បីខ្លាំង​​ដក់​ជាប់​ក្នុង​បេះដូង​ទស្សនិកជន​

    សព្វ ​ថ្ងៃ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​​គឺ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ខាង​ផ្នែក​ចម្រៀង Kpop។ ក្រៅ​ពី​ចម្រៀង Kpop រឿង​ភាគ​កូរ៉េ​ក៏​មាន​ភាព​ល្បីល្បាញ​មិន​ស្ទើរ​ដែរ។ រឿង​ភាគ​កូរ៉េ​មាន​កំណើត​តាំងពី​ទសវត្ស​ឆ្នាំ ១៩៦០ មក​ម្ល៉េះ ហើយ​មាន​កំណើន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ ​នេះ។ រឿង​ភាគ​កូរ៉េ​មាន​ច្រើន​ប្រភេទ​ពី​សម័យ​ដល់​បុរាណ ពី​កំប្លែង​ដល់​កម្សត់។ ខាង​ក្រោម​នេះ​ជា​រឿង​ទាំង ១០ ដែល​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​ពី​អ្នក​ទស្សនា៖
    ​​​​
    ១. “Boys Over Flower”

    Boys-Over-Flower

    រឿង​នេះ​​សឹង​តែ​គ្មាន​អ្នកណា​​មិន​ស្គាល់​ទៅ​ហើយ។ “Boys Over Flowers” ដែល​ខ្មែរ​តែង​តែ​ហៅ​ថា​រឿងF4 ជា​រឿង​ភាគ​កូរ៉េ​ក្នុង​ឆ្នាំ ២០០៩ ដែល​យក​លំ​នាំ​តាម​កម្រង​​រឿង​ជប៉ុន Hana Yori Dango និពន្ធ​ដោយ Yoko Kamio។ នៅ​ក្នុង​រឿង​នេះ​មាន​តារា​ចូល​រួម​សម្ដែង​​ដូច​ជា Ku Hye-sun , Lee Min-ho , Kim Hyun-joong, Kim Bum, Kim Joon និង Kim So-eun។ ​រឿង​នេះ​មាន​ចំ​នួន​២៥ ភាគ​ដែល​និយាយ​ពី ក្មេង​ស្រី​ម្នាក់​និង​បុរស​កូន​អ្នកមាន ៤នាក់​ដែល​មាន​រូប​សង្ហារ​តែ​មាន​ចរិត​ក្រអឺតក្រទម។ ក្នុង​ឆ្នាំ ២០០៩ រឿង “Boys Over Flowers” បាន​ទទួល​ពាន​រង្វាន់​ប្រជាប្រិយ​ភាព​ពី​កម្មវិធី Seoul International Drama Awards។ រឿង​នេះ​ដែរ​ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​បណ្ដា​ប្រទេស​អាស៊ី ​រួម​មាន កម្ពុជា ជប៉ុន តៃវ៉ាន់ វៀតណាម ថៃ និង​ប្រ​ទេស​ជា​ច្រើន​ទៀត។

    ២. “Secret Garden”

    Secret-Garden

    រឿង “Secret Garden” ជា​រឿង​ភាគ​បែប​រ៉ូមេនទិក លាយ​ឡំ​នឹង​យុទ្ធ​សិល្ប​និង​ក្បាច់​គុន​ដែល​ចូល​រួម​សម្តែង​ដោយ Ha Ji-won (Gil Ra-im), Hyun-bin (Kim Joo-won), Yoon Sang-hyun (Oska) and Kim Sa-rang (Yoon Seul)។ រឿង​នេះ​និយាយ​ពី​ស្នេហា​ចតុកោណកែង​រវាង​តួ​អង្គ​ឯក​ទាំង ៤។ រឿង​នេះ​បាន​ទទួល​រង្វាន់​រឿង​ភាគ​ល្អ​ជាង​គេនៅ Baeksang Arts Awards លើក​ទី​ ៤៧ និង​រង្វាន់​ធំ​នៅ SBS Drama Awards។

    ​​​​៣. “The Heirs”

    The-Heirs

    “The Heirs” គឺ​ជា​រឿង​ភាគ​កូរ៉េ​ក្នុង​ឆ្នាំ ២០១៣ ដែល​ចូល​រួម​សម្ដែង​ដោយ Lee Minho និង Park Shin-hye និង​មាន​ចំនួន​២០​ភាគ។ រឿង​នេះ​និយាយ​ពី​បុរស​កូន​អ្នក​មាន​រូប​សង្ហា​និង​ជា​អ្នក​ស្នង​មរតក​ ម្នាក់ និង​នារី​កូន​អ្នក​បម្រើ​ម្នាក់។ ពួក​គេ​ជួប​គ្នា​ដំបូង​នៅ​សហរដ្ឋអាមេរិក រួច​មក​ក៏​​​ស្រលាញ់​គ្នា តែ​ត្រូវ​បាន​គេ​បំបែក​បំបាក់។ “The Heirs” បាន​ទទួល​ប្រ​ជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​ដោយ​បាន​ចាក់​បញ្ចាំង​រហូត​ដល់ទៅ​១៣ ប្រទេស។

    ៤. “My Love From The Star”


    រឿង​នេះ​មិន​ត្រឹម​តែ​និយាយ​ពី​ភាព​រ៉ូ​មេន​ទិក កំប្លែង​នោះ​ទេ​គឺ​ថែម​ទាំង​បាន​និយាយ​ពី​វិទ្យាសាស្ត្រ​ទៀត​ផង។ រឿង “My Love From The Star” មាន​ការ​ចូល​រួម​សម្ដែង​ដោយ Kim Soohyun និង Jun Jihyun។ រឿង​នេះ​មាន​ចំនួន ២១ ភាគ​ដែល​និយាយ​ពី​មនុស្ស​ក្រៅ​ភព​ម្នាក់​ដែល​បាន​មក​ដល់​ភព​ផែន​ដី​​នៅ​សម័យ Joseon ហើយ​៤០០​ឆ្នាំ​ក្រោយ​មក​ក៏​បាន​ជួប​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់ រួច​ពួក​គេ​ក៏​ស្រលាញ់​គ្នា។ រឿង​នេះ​បាន​ឈ្នះ​រង្វាន់​រឿង​ភាគ​ល្អ​បំផុត​នៅ Baeksang Arts Awards លើក​ទី៥០។

    ៥. “Rooftop Prince”

    Rooftop-Prince

    “Rooftop Prince” គឺជា​រឿង​ភាគ​កូរ៉េ​ក្នុង​ឆ្នាំ ២០១២ ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ជា​ច្រើន​ដូច​ជា Park Yuchun, Han Ji-min, Jeong Yu-mi, Lee Tae-sung, Lee Min-ho, Jung Suk-won និង Choi Woo-shik និង​មាន​ចំនួន​ ២០​ភាគ។ រឿង​នេះ​និយាយ​ពី​ យុទ្ធ​សិល្ប​ឆ្លង​ភព​ និង​ព្រះ​រាជបុត្រ​ម្នាក់​ដែល​មិន​ចេះ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ។ រឿង​នេះ​បាន​ឈ្នះ​រង្វាន់​រឿង​ភាគ​ល្អ​ជាង​គេ​នៅ​កម្មវិធី Seoul International Drama Awards លើក​ទី៧។

    ៦. “The 1st Shop of Coffee Prince”

    The-1st-Shop-of-Coffee-Prince

    “Coffee Prince” គឺ​ជា​រឿង​ភាគ​កូរ៉េ​ក្នុង​ឆ្នាំ២០០៧ ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី Yoon Eun-hye, Gong Yoo, Lee Sun-kyun, និង Chae Jung-an និង​មាន​ចំនួន ១៧ ភាគ។ រឿង​នេះ​និយាយ​ពី Eun Chan ដែល​ជា​ស្រី​បន្លំ​ខ្លួន​ធ្វើ​​ប្រុស និង Han Kyul​ ដែល​មិន​ដឹង​ពី​ជីវប្រវត្តិ​របស់ Eun Chan។ “Coffee Prince” បាន​ឈ្នះ​រង្វាន់​រឿ​ង​ភាគ​ល្អ​បំផុត​នៅ​កម្មវិធី Korea PD (Production Director) Awards។

    ៧. “Moon Embracing the Sun”

    Moon-Embracing-the-Sun

    “Moon Embracing the Sun” គឺជា​រឿង​ភាគ​កូរ៉េ​ក្នុង​ឆ្នាំ ២០១២ ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី Kim Soohyun និង Han Gain។ ជា​រឿង​ភាគ​បុរាណ​មាន​ចំនួន​ ២០ ភាគ រឿង​នេះ​និយាយ​ពី​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ​រវាង​ព្រះ​រាជ​បុត្រ និង​គ្រូ​សិល្ប​ម្នាក់​ដែល​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​ព្រះ​ជាយា។ ភាពយន្ត​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​នោះ​រួម​មាន រឿង​ភាគ​ដែល​ល្អ​បំផុត​នៅ​កម្មវិធី Baeksang Arts Awards លើក​ទី ៤៨។​​​

    ៨. “Full House”

    Full-House

    គ្មាន​អ្នក​ណា​មិន​ស្គាល់​​រឿង​”បំណុល​ផ្ទះ​ជំ​ពាក់​ស្នេហ៍” ទេ​មែន​ទេ? ​​អ្នក​ណា​ក៏​ស្គាល់​ លី យ៉ុងជេ និង ហាន់ ជីអ៊ុន ដែរ​មែន​អត់? “Full House” គឺ​ចូល​រួម​សម្តែង​ដ៏​ល្បី​គឺ Rain និង Song Hye-kyo។ រឿង​ភាគ​បែប​កំប្លែង​នេះ​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០០៤ និង​មាន​ចំ​នួន​សរុប ១៦ ភាគ។ “Full House” គឺ​ជា​ឈ្មោះ​ផ្ទះ​របស់ Ji-eun ដែល​ក្រោយ​មក​ត្រូវ​បាន​លក់​ឲ្យ Young-Jae ដោយ​សារ​ចាញ់​ល្បិច​​មិត្តភ័ក្ដិ។ ដើម្បី​យក​ផ្ទះ​របស់​ខ្លួន​វិញ Ji-eun បាន​ចុះ​កុង​ត្រា​រៀប​ការ​ក្លែង​ក្លាយ​ជា​មួយ Young-Jae បន្ទាប់​មក​ពួក​គេ​ក៏​ស្រលាញ់​គ្នា​និង​រៀប​ការ​មែន​ទែន។ ដោយ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន “Full House” បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​របស់​ប៉ុស្តិ៍​ KBS។ រឿង​នេះ​ដែរ​ក៏​បាន​ចាក់​ផ្សាយ​នៅ​លើ​បណ្ដា​ប្រ​ទេស​ជាច្រើន​ដូច​ជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន អូស្ត្រាលី សិង្ហបុរី ឥណ្ឌា និង ស្រីលង្កា។

    ៩. “Dream High”

    ±¸·ì °¡·ÎÆ÷½ºÅÍ1

    “Dream High” គឺ​ជា​រឿង​ភាគ​កូរ៉េ​ក្នុង​ឆ្នាំ ២០១១ ដែល​មាន​ការ​ចូល​រួម​សម្តែង​ Kim Soohyun និង​តារា​ចម្រៀង​ Kpop ល្បី​ៗ​ជា​ច្រើន​ដូច​ជា Suzy(Miss A) Taecyeon Wooyong(2PM) Eunjung(T-ara) និង IU។ “Dream High” ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ពី​​សំណាក់​​មិត្ត​យុវវ័យ។ រឿង​នេះ​និយាយ​ពី​​សិស្ស​វិទ្យាល័យ Kirin ៦នាក់​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​តារា​ចម្រៀង Kpop។ ដោយ​មាន​​ប្រជាប្រិយ​ភាព​ខ្លាំង “Dream High” បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ដូចជា​ រង្វាន់​ធំ​នៅ​កម្មវិធី SKY PerfecTV! Awards រង្វាន់​ពិសេស​​​នៅ​កម្មវិធី Tokyo International Drama Festival Awards។

    ១០. “You’re Beautiful”

    1.You’re-Beautiful
    “You’re Beautiful” គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដែល​ល្អ​បំផុត​របស់​ប៉ុស្តិ៍ SBS ក្នុង​ឆ្នាំ ២០០៩។ នេះ​គឺ​ជា​រឿង​ភាគ​បែប​កំប្លែង​​និង​រ៉ូមេនទិក ដែល​​មាន​ការ​ចូល​រួម​សម្តែង​ដោយ Park Shinhye, Jang keunsuk, Lee Hong gi និង Jung Yonghwa។ រឿង​ភាគ​ដែល​មាន​ចំនួន​១៦ ភាគ​នេះ​និយាយ​អំពី ក្រុម​ចម្រៀង A.N.JELL និង​សម្ព័ន្ធ​ភាព​របស់​សមាជិក​ក្នុង​ក្រុម​នៅ​ពេល​ដែល​មាន​ស្រី​ម្នាក់​ បន្លំ​ខ្លួន​ធ្វើ​ជា​បង​ប្រុស​ភ្លោះ​របស់​នាង ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​ភាគ​កូរ៉េ​ទាំង​​១០ ដែលល្បីខ្លាំង​​ដក់​ជាប់​ក្នុង​បេះដូង​ទស្សនិកជន​ Rating: 5 Reviewed By: Unknown
    Scroll to Top