ក្រោយ ស្មើគ្នាយប់មិញ ១-១ ជាមួយ Barcelona ក្រុម Athletic Bilbao បានស្គាល់រស់ជាតិលើកពាន Spanish Super Cup ម្ដងទៀតក្នុងរយៈពេល៣១ឆ្នាំចុងក្រោយ ព្រោះបើគិតទាំងពីរជើងទៅ Bilbao ឈ្នះក្រុមអ្នកមានបុណ្យ ៥-១ ។
កាលពីជើងទី១ ក្រុម Bilbao បានយកឈ្នះដោយលទ្ធផលភ្ញាក់ផ្អើល ៤-០ ខណៈដែលជើងទី២យប់មិញនេះ ក្រុមលោក Enrique នៅតែមិនអាចធ្វើអ្វីក្រុមលោក Valverde បានដដែល ដោយបានត្រឹមតែស្មើ ១-១ប៉ុណ្ណោះ។ កីឡាករ Lionel Messi ជាអ្នកធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តមុន ដោយស៊ុតចូលនៅនាទី ៤៣ ប៉ុន្តែក្រោយមក Aduriz រកបានគ្រាប់តាមស្មើវិញនៅនាទី៧៤។
ងាកទៅខាងសមរភូមិលើវាលស្មៅយប់មិញវិញ ក្រុមទាំងពីរខាងលើទទួលបានកាតក្រហមម្នាក់មួយ ដោយ Barcelona កីឡាករ Pique ជាអ្នកទទួលបាននៅនាទី៥៦ និងក្រុម Bilbao កីឡាករ Kike Sola នៅនាទី៨៦។
Athletic Bilbao ធ្លាប់ឈ្នះពានរង្វាន់ Spanish Super Cup នេះនៅឆ្នាំ១៩៨៤ ហើយតាំងពីពេលនោះមក ទើបតែដល់ពេលនេះទេ ដែលពួកគេបានឈ្នះពានរង្វាន់នេះម្ដងទៀត។ លោក Valverde អ្នកចាត់ការក្រុមបាននិយាយថានេះជាជ័យជម្នះធំធេងណាស់សម្រាប់ ក្លិប។ គ្មាននរណាអាចស្មានដល់ទេថាក្រុមទាំងមូលអាចលេងល្អយ៉ាងនេះ ដោយអាចឈ្នះក្រុមខ្លាំងជាងគេលើលោកបាន៕