លទ្ធផល កីឡាករល្អផ្ដាច់គេប្រចាំទ្វីបអឺរ៉ុបក្នុងបញ្ជី៣នាក់ចុងក្រោយនា រដូវកាល ២០១៤-១៥ Lionel Messi វ៉ាដាច់ខ្សែប្រយុទ្ធមុតស្រួចReal Madrid Ronaldo និងមិត្តរួមក្រុម Luis Suarez ដែលជួយឲ្យក្លិបអ្នកមានបុណ្យ Barcelona លើកពានជាច្រើនរដូវកាលមុន។
បន្ទាប់ពីប្រកាសលទ្ធផល Messi លើកឡើងថា “ពាននេះធ្វើឲ្យខ្ញុំកក់ក្ដៅបំផុត…ព្រោះវាជាឆ្នាំអស្ចារ្យបំផុត សម្រាប់ពួកយើងទាំងអស់គ្នាដែរ…យើងសម្រេចអ្វីដែលយើងចង់បាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អ្វីដែលខ្ញុំទទួលបាន គ្រប់យ៉ាងចំពោះ Barca មិត្តភក្ដិក្នុងក្រុម និងអ្នកគាំទ្រ បើគ្មានអ្នករាល់គ្នាទេ ខ្ញុំក៏ប្រហែលជាគ្មានថ្ងៃនេះដែរ”។
បើគិតទៅលើគ្រាប់បាល់ស៊ុតបញ្ចូលទី Ronaldo រកគ្រាប់បាល់បានលើសគេ។ គឺរហូតដល់ទៅ ៦១គ្រាប់ឯណោះ ប៉ុន្តែគ្រាប់បាល់ទាំងនោះ មិនបានជួយReal Madrid លើកពានធំៗណាមួយទេ ខណៈដែល ៥៨គ្រាប់របស់ជយលាភីរដូវកាល ២០១៤/២០១៥ Messi ជួយBarcelona លើកពាន ដូចជា UCL, La Liga និង Copa del Rey។