ក្មេងៗ សិស្សសាលាមួយក្រុម បានថតរូបភាពធ្វើលំនាំតាម រឿងរ៉ាវល្បីប្លែកៗ ក្នុងប្រវត្តិសាស្ត្របាល់ទាត់យ៉ាងអស្ចារ្យ។ ក្មេងៗទាំងអស់នោះ ត្រូវបានថតដោយអ្នកថតរូបល្បី George Logan នៅសួន នាទីក្រុងឡុងដុង សម្រាប់គម្រោងមួយ ដែលមានឈ្មោះថា “Football’s Bad Boys”។
តោះ! ចង់ដឹងមានអ្វីខ្លះ សូមទស្សនាខាងក្រោម៖
១. ក្មេងប្រុស២នាក់ ធ្វើលំនាំតាម Luis Suarez អតីតខ្សែប្រយុទ្ធ Liverpool ដែលខាំដៃ Branislav Ivanović ខ្សែការពាររបស់ Chelsea៖
២. ក្មេងប្រុស២នាក់ ធ្វើលំនាំតាម Zinedine Zidane យកក្បាលជល់កីឡាករអ៊ីតាលី Marco Materazzi កាល World Cup 2006៖
៣. ក្មេងៗធ្វើតាម David Beckham ដែលប៉ះទង្គិចលើខ្សែបម្រើអាហ្សង់ទីន Diego Simeone ដែលធ្វើឲ្យតារាឆ្នើមអង់គ្លេស ត្រូវពិន័យកាតក្រហម កាល World Cup 1998៖
៤. ក្មេងៗធ្វើតាម Martin Keown អតីតកីឡាករ Arsenal ដែលធ្វើកាយវិការទៅលើ Ruud van Nistelrooy របស់ Manchester United ក្រោយកីឡាករក្រុមបិសាចក្រហម ស៊ុតប៉េណាល់ទីអត់ចូលកាលឆ្នាំ២០០៣៖
៥. ក្មេងប្រុសម្នាក់ សម្ដែងតាម Eric Cantona វីរបុរសក្រុម Man Utd ដែលលោតធាក់ក្បាច់ kung-fu ទៅលើអ្នកគាំទ្រ Crystal Palace កាលឆ្នាំ១៩៩៥៖
៦. ក្មេងៗសំដែងតាម Diego Maradona វីរបុរសអាហ្សង់ទីន ដែលយកដៃវាយបាល់បញ្ចូលទី លើក្រុមអង់គ្លេសកាល World Cup 1986 វគ្គ៨ក្រុម៖
៧. ក្មេងប្រុសម្នាក់ ធ្វើតាមការអបអររបស់ខ្សែប្រយុទ្ធ Mario Balotelli ដែលបានបង្ហាញអក្សរក្នុងអាវថា “Why Always Me?” ក្រោយស៊ុតចូលទីក្រុម Man Utd នៅ Old Trafford កាលកីឡាករអ៊ីតាលីរូបនេះលេងនៅក្រុម Manchester City៖