វិបសាយ LigaBBVA បានចុះផ្សាយមុននេះបន្តិចថាក្លិប Real Madrid បានបន្តកុងត្រាជាមួយខ្សែការពារ Sergio Ramos ទៀតហើយ ដោយកុងត្រាថ្មីនេះនឹងឱ្យរូបគេនៅជាមួយអធិរាជសរហូតដល់ឆ្នាំ ២០២០។
កុងត្រាថ្មីនេះត្រូវបានគេដឹងថានឹងឱ្យប្រាក់ប្រចាំសប្ដាហ៍ ដល់ Ramos ច្រើនជាងកុងត្រាចាស់ ហើយកីឡាករវ័យ២៩ឆ្នាំរូបនេះក៏អាចបានធ្វើជាប្រធានក្រុមនៅ Real Madrid ជំនួស Iker Casillas ផងដែរ។