Lionel Messi មិនត្រឹមតែឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបរដូវកាល ២០១៤-២០១៥ ទេ សូម្បីពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាលក៏បានលើខ្សែ ប្រយុទ្ធក្រុម Barcelona រូបនេះដែរ។
គ្រាប់បាល់មួយគ្រាប់នោះគឺក្នុងការប្រកួតជាមួយ Bayern Munich ពោលគឺនាទី៨០ Ivan Rakitic បានបញ្ជូនបាល់ឱ្យ Messi បន្ទាប់មករូបគេញាក់ដាច់ចង្កេះ Jerome Boateng និងឆ្កឹះផុតដៃរបស់ Manuel Neuer ។