គ្រាន់តែប្រកាសលទ្ធផលកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបភ្លាម ក្រុមការងារUCL បន្តការងាររបស់ខ្លួនដ៏សំខាន់មួយទៀត គឺចាប់ឆ្នោតចែកពូលរបស់ក្រុមទាំង ៣២ មាន ៨ពូល ដើម្បីបន្តបេសកកម្មប្រកួតជម្រុះស្វែងរកក្រុមខ្លាំងប្រចាំរដូវកាល ថ្មីជាបន្ត។
លក្ខខណ្ឌចាប់ឆ្នោត៖
មុនចាប់ឆ្នោត គេបានបែងចែកជា ៤ pot (១ pot ៨ក្រុម) ដែលមានន័យថាក្រុមក្នុង pot ជាមួយគ្នាមិនអាចប៉ះគ្នានោះឡើយ ហើយមួយពូលត្រូវមានក្រុមមកពី pot នីមួយៗទាំងអស់។ ក្រៅពីមិនអាចជួបក្រុមក្នុង pot ជាមួយគ្នា លក្ខខណ្ឌសំខាន់មួយទៀតក្នុងការចាប់ពូលនេះ គឺថាក្រុមមកពីប្រទេសជាមួយគ្នាមិនអាចនៅពូលជាមួយគ្នាបានទេ ដែលក្នុងនោះមានករណីពិសេសមួយទៀត គឺក្រុមមកពីរុស្សីមិនអាចប៉ះក្រុមមកពីអ៊ុយក្រែននោះឡើយ (ប្រទេសជម្លោះ)។