សព្វ ថ្ងៃនេះ ប្រទេសកូរ៉េខាងត្បូងគឺមានភាពល្បីល្បាញខ្លាំងខាងផ្នែកចម្រៀង Kpop។ ក្រៅពីចម្រៀង Kpop រឿងភាគកូរ៉េក៏មានភាពល្បីល្បាញមិនស្ទើរដែរ។ រឿងភាគកូរ៉េមានកំណើតតាំងពីទសវត្សឆ្នាំ ១៩៦០ មកម្ល៉េះ ហើយមានកំណើនប្រជាប្រិយភាពខ្លាំងនៅរយៈពេលប៉ុន្មានទសវត្សចុងក្រោយ នេះ។ រឿងភាគកូរ៉េមានច្រើនប្រភេទពីសម័យដល់បុរាណ ពីកំប្លែងដល់កម្សត់។ ខាងក្រោមនេះជារឿងទាំង ១០ ដែលទទួលបានការគាំទ្រខ្លាំងបំផុតពីអ្នកទស្សនា៖
១. “Boys Over Flower”
រឿងនេះសឹងតែគ្មានអ្នកណាមិនស្គាល់ទៅហើយ។ “Boys Over Flowers” ដែលខ្មែរតែងតែហៅថារឿងF4 ជារឿងភាគកូរ៉េក្នុងឆ្នាំ ២០០៩ ដែលយកលំនាំតាមកម្រងរឿងជប៉ុន Hana Yori Dango និពន្ធដោយ Yoko Kamio។ នៅក្នុងរឿងនេះមានតារាចូលរួមសម្ដែងដូចជា Ku Hye-sun , Lee Min-ho , Kim Hyun-joong, Kim Bum, Kim Joon និង Kim So-eun។ រឿងនេះមានចំនួន២៥ ភាគដែលនិយាយពី ក្មេងស្រីម្នាក់និងបុរសកូនអ្នកមាន ៤នាក់ដែលមានរូបសង្ហារតែមានចរិតក្រអឺតក្រទម។ ក្នុងឆ្នាំ ២០០៩ រឿង “Boys Over Flowers” បានទទួលពានរង្វាន់ប្រជាប្រិយភាពពីកម្មវិធី Seoul International Drama Awards។ រឿងនេះដែរក៏ត្រូវបានចាក់ផ្សាយយ៉ាងទូលំទូលាយនៅបណ្ដាប្រទេសអាស៊ី រួមមាន កម្ពុជា ជប៉ុន តៃវ៉ាន់ វៀតណាម ថៃ និងប្រទេសជាច្រើនទៀត។
២. “Secret Garden”
រឿង “Secret Garden” ជារឿងភាគបែបរ៉ូមេនទិក លាយឡំនឹងយុទ្ធសិល្បនិងក្បាច់គុនដែលចូលរួមសម្តែងដោយ Ha Ji-won (Gil Ra-im), Hyun-bin (Kim Joo-won), Yoon Sang-hyun (Oska) and Kim Sa-rang (Yoon Seul)។ រឿងនេះនិយាយពីស្នេហាចតុកោណកែងរវាងតួអង្គឯកទាំង ៤។ រឿងនេះបានទទួលរង្វាន់រឿងភាគល្អជាងគេនៅ Baeksang Arts Awards លើកទី ៤៧ និងរង្វាន់ធំនៅ SBS Drama Awards។
៣. “The Heirs”
“The Heirs” គឺជារឿងភាគកូរ៉េក្នុងឆ្នាំ ២០១៣ ដែលចូលរួមសម្ដែងដោយ Lee Minho និង Park Shin-hye និងមានចំនួន២០ភាគ។ រឿងនេះនិយាយពីបុរសកូនអ្នកមានរូបសង្ហានិងជាអ្នកស្នងមរតក ម្នាក់ និងនារីកូនអ្នកបម្រើម្នាក់។ ពួកគេជួបគ្នាដំបូងនៅសហរដ្ឋអាមេរិក រួចមកក៏ស្រលាញ់គ្នា តែត្រូវបានគេបំបែកបំបាក់។ “The Heirs” បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយបានចាក់បញ្ចាំងរហូតដល់ទៅ១៣ ប្រទេស។
៤. “My Love From The Star”
៥. “Rooftop Prince”
“Rooftop Prince” គឺជារឿងភាគកូរ៉េក្នុងឆ្នាំ ២០១២ ដែលមានការចូលរួមសម្ដែងពីតារាជាច្រើនដូចជា Park Yuchun, Han Ji-min, Jeong Yu-mi, Lee Tae-sung, Lee Min-ho, Jung Suk-won និង Choi Woo-shik និងមានចំនួន ២០ភាគ។ រឿងនេះនិយាយពី យុទ្ធសិល្បឆ្លងភព និងព្រះរាជបុត្រម្នាក់ដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ រឿងនេះបានឈ្នះរង្វាន់រឿងភាគល្អជាងគេនៅកម្មវិធី Seoul International Drama Awards លើកទី៧។
៦. “The 1st Shop of Coffee Prince”
“Coffee Prince” គឺជារឿងភាគកូរ៉េក្នុងឆ្នាំ២០០៧ ដែលមានការចូលរួមសម្ដែងពី Yoon Eun-hye, Gong Yoo, Lee Sun-kyun, និង Chae Jung-an និងមានចំនួន ១៧ ភាគ។ រឿងនេះនិយាយពី Eun Chan ដែលជាស្រីបន្លំខ្លួនធ្វើប្រុស និង Han Kyul ដែលមិនដឹងពីជីវប្រវត្តិរបស់ Eun Chan។ “Coffee Prince” បានឈ្នះរង្វាន់រឿងភាគល្អបំផុតនៅកម្មវិធី Korea PD (Production Director) Awards។
៧. “Moon Embracing the Sun”
“Moon Embracing the Sun” គឺជារឿងភាគកូរ៉េក្នុងឆ្នាំ ២០១២ ដែលមានការចូលរួមសម្ដែងពី Kim Soohyun និង Han Gain។ ជារឿងភាគបុរាណមានចំនួន ២០ ភាគ រឿងនេះនិយាយពីស្នេហាដ៏ផ្អែមល្ហែមមួយរវាងព្រះរាជបុត្រ និងគ្រូសិល្បម្នាក់ដែលត្រូវបានគេជ្រើសរើសជាព្រះជាយា។ ភាពយន្តនេះបានឈ្នះពានរង្វាន់ជាច្រើនក្នុងនោះរួមមាន រឿងភាគដែលល្អបំផុតនៅកម្មវិធី Baeksang Arts Awards លើកទី ៤៨។
៨. “Full House”
គ្មានអ្នកណាមិនស្គាល់រឿង”បំណុលផ្ទះជំពាក់ស្នេហ៍” ទេមែនទេ? អ្នកណាក៏ស្គាល់ លី យ៉ុងជេ និង ហាន់ ជីអ៊ុន ដែរមែនអត់? “Full House” គឺចូលរួមសម្តែងដ៏ល្បីគឺ Rain និង Song Hye-kyo។ រឿងភាគបែបកំប្លែងនេះបានចេញផ្សាយក្នុងឆ្នាំ ២០០៤ និងមានចំនួនសរុប ១៦ ភាគ។ “Full House” គឺជាឈ្មោះផ្ទះរបស់ Ji-eun ដែលក្រោយមកត្រូវបានលក់ឲ្យ Young-Jae ដោយសារចាញ់ល្បិចមិត្តភ័ក្ដិ។ ដើម្បីយកផ្ទះរបស់ខ្លួនវិញ Ji-eun បានចុះកុងត្រារៀបការក្លែងក្លាយជាមួយ Young-Jae បន្ទាប់មកពួកគេក៏ស្រលាញ់គ្នានិងរៀបការមែនទែន។ ដោយមានចំនួនអ្នកទស្សនាច្រើន “Full House” បានឈ្នះពានរង្វាន់ជាច្រើនរបស់ប៉ុស្តិ៍ KBS។ រឿងនេះដែរក៏បានចាក់ផ្សាយនៅលើបណ្ដាប្រទេសជាច្រើនដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន អូស្ត្រាលី សិង្ហបុរី ឥណ្ឌា និង ស្រីលង្កា។
៩. “Dream High”
“Dream High” គឺជារឿងភាគកូរ៉េក្នុងឆ្នាំ ២០១១ ដែលមានការចូលរួមសម្តែង Kim Soohyun និងតារាចម្រៀង Kpop ល្បីៗជាច្រើនដូចជា Suzy(Miss A) Taecyeon Wooyong(2PM) Eunjung(T-ara) និង IU។ “Dream High” ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។ រឿងនេះនិយាយពីសិស្សវិទ្យាល័យ Kirin ៦នាក់ដែលមានបំណងចង់ក្លាយជាតារាចម្រៀង Kpop។ ដោយមានប្រជាប្រិយភាពខ្លាំង “Dream High” បានទទួលពានរង្វាន់ជាច្រើនដូចជា រង្វាន់ធំនៅកម្មវិធី SKY PerfecTV! Awards រង្វាន់ពិសេសនៅកម្មវិធី Tokyo International Drama Festival Awards។
១០. “You’re Beautiful”