Premier League គឺសម្បូរទៅដោយអ្នកចាំទីឆ្នើមៗជាច្រើន ប៉ុន្តែតើអ្នកចាំទីរូបណា ល្អជាងគេបំផុតនៅរដូវកាលថ្មីនេះ? រដូវកាលមុនគឺអ្នកចាំទី Lukasz Fabianski របស់ក្រុម Swansea City ជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេ ប៉ុន្តែអ្នកចាំទី Joe Hart របស់ក្រុម Manchester City ឈ្នះស្រោមដៃមាស ដោយសារបិទ Clean Sheet បានច្រើនជាងគេ។
សម្រាប់រដូវកាល២០១៥/១៦ បើកឆាក៣ប្រកួតកន្លងទៅនេះ ឃើញថាមានអ្នកចាំទីតែ៣នាក់ប៉ុណ្ណោះ ដែលអាចបិទ Clean Sheet ទាំង៣ប្រកួតបាន១០០% ពោលគឺមាន Simon Mignolet របស់ហង្សក្រហម Liverpool, Sergio Romero របស់បិសាចក្រហម Manchester United និង Joe Hart របស់ក្រុមមេឃខៀវ Man City។
សូមមើលតារាងអ្នកចាំទីបិទ Clean Sheet ច្រើនជាងគេរដូវកាលនេះ ខាងក្រោម៖
ប៉ុន្តែបើក្រឡេកទៅមើលស្ថិតិអ្នកចាំទី ដែលសង្គ្រោះបាល់បានច្រើនជាងគេវិញ ឃើញថា Costel Pantilimon របស់ក្រុម Sunderland សង្គ្រោះបានច្រើនជាងគេ រហូតដល់១៥ដង, Tim Howard របស់ Everton និង Tim Krul របស់ Newcastle United សង្គ្រោះបាន១៤ដងស្មើគ្នា។
សូមមើលតារាងអ្នកចាំទីសង្គ្រោះបានច្រើនជាងគេរដូវកាលនេះ ខាងក្រោម៖
យ៉ាងណាក្ដី នេះគ្រាន់តែជាស្ថិតិបណ្ដោះអាសន្ន ដែលបើកការប្រកួតទើបតែបាន ៣ប្រកួតប៉ុណ្ណោះ ខណៈដែលការប្រកួតនៅសល់៣៥ប្រកួតទៀត ទើបចប់រដូវកាល ដូច្នេះអ្វីៗនឹងមានការប្រែប្រួលច្រើនទៀត៕