Real Madrid បានយកឈ្នះក្រុម Spurs ដោយលទ្ធផល ២ទល់នឹង០ ខណៈ Bayern Munich លត់ AC Milan ៣ទល់នឹង០ កាលពីយប់មិញ នាពហុកីឡដ្ឋាន Allianz Arena របស់អាល្លឺម៉ង់ ក្នុងការប្រកួតពានរង្វាន់ Audi Cup ២០១៥។
ពីរគ្រាប់របស់ Real Madrid គឺរកបានដោយ James Rodriguez នៅនាទីទី៣៦ និង Gareth Bale ក្នុងនាទីទី៧៩។
ចំណែកបីគ្រាប់របស់ Bayern គឺរកបានកីឡាករ Bernat នៅនាទីទី២៣, ដោយ Gotze នៅនាទីទី៧៤, និងដោយ Lewandowski នៅនាទីទី៨៤។
Audi Cup ជាពានរង្វាន់មុនបើករដូវកាលប្រកួតលីកកំពូលរបស់អាល្លឺម៉ង់ Bundesliga ចូលមកដល់ ដោយមានបួនក្រុមចូលរួមប្រកួត ក្នុងរយៈពេលពីរថ្ងៃ។
នៅរាត្រីនេះ Bayern Munich នឹងត្រូវប៉ះជាមួយ Real Madrid ដើម្បីរកម្ចាស់ជើងឯកពានរង្វាន់ Audi Cup ឆ្នាំ២០១៥នេះ៕