ក្រុម Bayern Munich បានលើកពានមិត្តភាព Audi Cup យប់មិញនេះ ក្រោយយកឈ្នះក្រុម Real Madrid ១-០ នៅចុងម៉ោងដោយកីឡាករ Robert Lewandowski ជាអ្នកធ្វើបានសម្រេច។
នៅមុខអ្នកគាំទ្រ៧ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះ Bayern Munich និងភ្ញៀវ Real Madrid វាយសម្រុកគ្នាទៅវិញទៅមកដូចទឹកបាក់ទំនប់ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីគ្នាបានដដែល រហូតដល់ចុងម៉ោងទៅហើយ ទើបខ្សែប្រយុទ្ធ Lewandowski អាចលួចឆ្មក់ចូលបំបែកពងមាន់របស់អធិរាជសបានមួយគ្រាប់។
ក្រុមយក្សនៅអេស្ប៉ាញយប់មិញនេះ មិនបានដាក់កីឡាករ Cristiano Ronaldo និង Gareth Bale ឱ្យចូលលេងទេ ពោលគឺលោក Rafa Benitez បានដាក់ខ្សែប្រយុទ្ធក្មេងៗឱ្យចូលជំនួស៕