ព្រឹត្តិការណ៍
Street Art រយៈពេលពីរថ្ងៃត្រូវបានធ្វើឡើងនៅអង្គការប៉ាសឺរែល
នុយមេនិកកម្ពុជា (PNC) កាលពីថ្ងៃសៅរ៍
និងអាទិត្យសប្ដាហ៍កន្លងទៅដោយមានការចូលរួមពីសិស្ស និស្សិត
អង្គការនិងក្រុមហ៊ុនជាដៃគូ ព្រមទាំងមហាជនជាច្រើន។
ការបង្ហាញស្នាដៃសិល្បៈតាមដងវិថី
(Street Art) ពីរថ្ងៃនេះមានសកម្មភាពប្លែកៗជាច្រើនដូចជា
ការគូសរូបភាពផ្ទាំងធំដោយផ្ទាល់ចំនួនពីរផ្ទាំងពីសិល្បករល្បី
ឈ្មោះពីររូបគឺ Koy និង Davido។ ក្រៅពីនេះ
អ្នកចូលរួមទស្សនាក៏អាចគូសវាសរូបភាពដែលខ្លួនចង់គូសនៅលើផ្ទាំង
គំនូរលាតសដ៏ធំរួមគ្នា។ សិល្បៈផ្សេងៗទៀតមានដូចជា
គំនូរលើរាងកាយ និងការផាត់មុខ ត្រូវបានបង្ហាញដោយអ្នកជំនាញ
Make-up ល្បីឈ្មោះកញ្ញា Apple Love ការរាំ Break Dance និង
Skateboard ដោយយុវជនមកពីអង្គការ Skateistan។
បន្ថេមពីនេះក៏មានការសម្ដែងពិសេសដោយក្រុមរាំ Breakdance
ល្បីឈ្មោះ Tiny Tonnes ទៀតផង។
បើតាមកញ្ញា Juliette
ប្រធានផ្នែកទំនាក់ទំនងអង្គការ PNC បញ្ជាក់ថា
ព្រឹត្តិការណ៍នេះសម្រេចបានគោលបំណងសំខាន់ពីរគឺ ទំនាក់ទំនង
និងការអប់រំ។ ចំពោះផ្នែកទំនាក់ទំនងមន្ត្រីដដែលថា
អង្គការបានពង្រីកចក្ខុវិស័យ
បេសកកម្មទៅដល់អង្គការនិងក្រុមហ៊ុនដៃគូក៏ដូចជាតំបន់ជុំវិញបាន
ដឹង បាននាំយក Street Art ទៅលំអតំបន់ជុំវិញនៅបុរីសឡា
និងចុងក្រោយគឺជួយបង្កើតសោភណភាពបរិវេណអង្គការទាំងមូលតែម្ដង។
ចំពោះផ្នែកអប់រំ អ្នកចូលរួមទាំងអស់ យល់ដឹងកាន់តែច្រើនថា
អ្វីជាសិល្បៈតាមដងផ្លូវ (Street Art)
ជួយឲ្យពួកគេបង្កើតគំនិតច្នៃប្រឌិតថ្មីៗពីគំនូរនៅលើជញ្ជាំង
ជួយឲ្យសិស្សានុសិស្សមានទំនួលខុសត្រូវចំពោះសង្គម
ជួយរឹងចំណងមិត្តភាព និងស្មារតីក្រុម។
ខាងក្រោមជារូបភាពមួយចំនួននៃព្រឹត្តិការណ៍ Street Art ដែលរៀបចំដោយអង្គការ PNC៖