រដូវ កាលថ្មីនៃ English Premier League នឹងចាប់ផ្ដើមនាថ្ងៃសៅរ៍ស្អែកនេះហើយ។ ក្រុមទាំងអស់ សុទ្ធតែបានត្រៀមខ្លួនសម្រាប់ប្រជែងយកពានពីក្រុមការពារតំណែង ជើងឯក Chelsea។ តើប្រិយមិត្តគិតថាក្រុមណានឹងលើកពានរដូវកាល ២០១៥-២០១៦នេះ? មុននឹងទាយ សាកទៅមើលការទស្សន៍ទាយរបស់អ្នកវិភាគកីឡាតាមបណ្ដាញសារព័ត៌មាននៅ អង់គ្លេសជាមុនសិន ថាតើពួកគេរើសយកក្រុមណា?
ក្រុមអ្នកវិភាគខាងលើបានទស្សន៍ទាយដោយសម្អាងទៅលើកីឡាករដែល ក្រុមនីមួយៗមាន បានន័យថាពួកគេទុកចិត្តលើកីឡាកររបស់ Chelsea ជាងគេ ខណៈពួកគេមួយចំនួនបានប៉ាន់ស្មានថា Man Utd នឹង Man City នឹងទិញកីឡាករថ្មីបន្ថែមមុនបិទទីផ្សារដោះដូរ។ យ៉ាងណាក្ដី នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ។
ចំណែកឯការទស្សន៍ទាយជារួមរបស់ BBC វិញ គឺ លេខ១ Chelsea, លេខ២ Arsenal, លេខ៣ Man Utd និងលេខ៤ Man City។
ឥលូវ ដល់វេនប្រិយមិត្តវិញម្ដងហើយ សាកទស្សន៍ទាយទៅមើលថាក្រុមណាលើកពាន? បើអាចដាក់ជម្រើសលេខ១ ដល់លេខ៤ដូចពួកគេក៏បាន ក្នុងប្រអប់ comment ខាងក្រោម។ ចាំមើលទាំងអស់គ្នាថាតើក្រុមណាមានអ្នកជ្រើសយកច្រើនជាងគេ?