មាន រឿងចម្លែកមិនតិចទេក្នុងពិភពលោក ហើយធម្មជាតិបានបង្កើតឲ្យមនុស្សមួយចំនួនមានទេពកោសល្យប្លែកៗ មិនគួរឲ្យជឿ។ ខាងក្រោមនេះជាមនុស្ស៧នាក់ដែលមានសមត្ថភាពប្លែក គ្មានអ្នកណាធ្វើដូច៖
១. បុរសដែកឆក់ ស្បែកឆក់លោហធាតុដូចមេដែក
លោក Liew Thow Lin ជនជាតិម៉ាឡេស៊ី វ័យ៧៨ឆ្នាំ មានរហស្សនាមថាបុរសដែកឆក់ ដោយសារសមត្ថភាពចម្លែកនៃស្បែករបស់គាត់ ដោយអាចបិទជាប់នៅលោហធាតុជាតិដែកបាន។ មិនតែប៉ុណ្ណោះគាត់ធ្លាប់ប្រើសមត្ថភាពទាញឡានដោយប្រើដែកបិទ ជាប់នឹងចង្កេះរបស់គាត់។ សូម្បីតែអ្នកវិទ្យាសាស្ត្រជាច្រើន ក៏ពុំអាចរកឃើញពីអាថ៌កំបាំងស្បែកគាត់បានឡើយ។
២. បុរសគេងអត់លក់រយៈពេលជាង១ម៉ឺនថ្ងៃ តែនៅអាចមានជីវិតបានធម្មតា
លោក Thai Ngoc អាយុ៦៤ឆ្នាំ ជនជាតិវៀតណាម។ ចាប់តាំងពីមានជំងឺផ្តាសាយធំក្នុងឆ្នាំ១៩៧៣មក លោកពុំដែលគេងលក់អស់រយៈពេលបន្តបន្ទាប់គ្នា ដល់ទៅ១១៧០០យប់។ យ៉ាងណាក្ដី សុខភាព និងរាងកាយរបស់លោក Thai Ngoc នៅតែល្អធម្មតា។
៣. បុរសកៅស៊ូ ខ្លួនទន់បត់បែនបានដូចកៅស៊ូ
Daniel Browning Smith អាយុ៣៥ឆ្នាំ ជាប់ក្នុងកំណត់ត្រារាងកាយទន់អាចពត់បត់បែនបាន។ Daniel អាចពត់ដងខ្លួនបាន១៨០ដឺក្រេ រួមទាំងអាចពត់ដៃ ជើងខុសពីមនុស្សធម្មតាធ្វើបានទៀតផង។
៤. បុរសទឹកកក ត្រាំក្នុងទឹកកក ដូចត្រាំក្នុងទឹកធម្មតា
លោក Wim Hof ជនជាតិហុល្លង់វ័យ៥០ឆ្នាំ ត្រូវបានគេស្គាល់ថាជាបុរសទឹកកក។ គាត់មានសមត្ថភាពមិនធម្មតាដែលអាចចំណាយពេលនៅក្នុងទឹកកកអស់រយៈ ពេលយូរជាងគេ និងបំបែកកំណត់ត្រាពិភពលោកដល់ទៅចំនួន២០ឯណោះ។
៥. ព្រះសង្ឃស្បែកស្វិត ប្រើដែកស្វាន ក៏មិនធ្លុះ
៦. នារីភ្នែកទិព្វ មើលធ្លុះដល់ឆ្អឹងដូច X-ray
Natasha Demkina ជនជាតិរុស្ស៊ីអាយុ២៦ឆ្នាំ មានភ្នែកចម្លែកពិសេសដែលអាចមើលឃើញធ្លុះក្នុងរាងកាយមនុស្សដូច នឹងកាំរស្មីX។ មនុស្សម្នា និងអ្នកកាសែត ជាច្រើនចង់ឃើញពីអំណាចពិសេសរបស់នាង។
៧. បុរសដែក បរិភោគដែកដូចអាហារប្រចាំថ្ងៃ
Michel Lotito អាចបរិភោគដែក ឬលោហធាតុផ្សេងៗជាច្រើនដែលគេឲ្យគាត់។ សូម្បីតែស្បែកជើងស្គី គ្រែដែក ឬសូម្បីតែបំណែកលោហធាតុក៏ Michelអាចទទួលទានបាន។