ឯកសណ្ឋាន របស់ក្រុមបាល់ទាត់ Premier League ធំៗ តែងរកចំណូលបានយ៉ាងច្រើនឲ្យក្លិប តាមរយៈការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតឯកសណ្ឋាន និងក្រុមហ៊ុនដៃគូឧបត្ថម្ភ ហើយតម្លៃទាំងនោះ គឺខុសគ្នារវាងក្រុមនីមួយៗ។ ចង់ដឹងចំណាត់ថ្នាក់តម្លៃឯកសណ្ឋាន របស់ក្រុម Premier League ធំៗទាំង៥ ប្រចាំរដូវកាល២០១៥/១៦នេះ មួយណាថ្លៃជាងគេ ឬទទួលបានចំណូលច្រើនជាងគេ សូមទស្សនាខាងក្រោម៖
១. Manchester United
បិសាចក្រហម ចុះកុងត្រា១០ឆ្នាំ ជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas នូវតម្លៃ១,១៧ពាន់លានដុល្លារ (១១៧លានដុល្លារ ក្នុង១ឆ្នាំ) និងចុះកុងត្រាជាមួយដៃគូឧបត្ថម្ភ Chevrolet រយៈពេល៧ឆ្នាំ តម្លៃ៥៥៩លានដុល្លារ។ សរុបប្រចាំឆ្នាំ Man Utd ទទួលចំណូលបាន ១៩៥លានដុល្លារ។
២. Chelsea
តោខៀវ ចុះកុងត្រា១០ឆ្នាំ ជាមួយក្រុមហ៊ុន Adidas នូវតម្លៃ៤៧០លានដុល្លារ (៤៧លានដុល្លារ ក្នុង១ឆ្នាំ) និងចុះកុងត្រាជាមួយដៃគូឧបត្ថម្ភថ្មី Yokohama Tyres របស់ជប៉ុន រយៈពេល៥ឆ្នាំ តម្លៃ៣១១លានដុល្លារ។ សរុបប្រចាំឆ្នាំ Chelsea ទទួលចំណូលបាន ១០៩,៣លានដុល្លារ។
៣. Arsenal
កាំភ្លើងធំ ចុះកុងត្រា៥ឆ្នាំ ជាមួយក្រុមហ៊ុន Puma នូវតម្លៃ២៣៤លានដុល្លារ (៤៧លានដុល្លារ ក្នុង១ឆ្នាំ) និងចុះកុងត្រាជាមួយដៃគូឧបត្ថម្ភ Fly Emirates រយៈពេល៥ឆ្នាំ តម្លៃ២៣៤លានដុល្លារ។ សរុបប្រចាំឆ្នាំ Arsenal ទទួលចំណូលបាន ៩៤លានដុល្លារ។
៤. Liverpool
ហង្សក្រហម ចុះកុងត្រា៦ឆ្នាំ ជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡាអាមេរិក New Balance នូវតម្លៃ២៦២លានដុល្លារ (៤៣,៦លានដុល្លារ ក្នុង១ឆ្នាំ) និងចុះកុងត្រាជាមួយដៃគូឧបត្ថម្ភ Standard Chartered រយៈពេល៣ឆ្នាំ តម្លៃ១១៧លានដុល្លារ។ សរុបប្រចាំឆ្នាំ Liverpool ទទួលចំណូលបាន ៨២,៦លានដុល្លារ។
៥. Manchester City
មេឃខៀវ ចុះកុងត្រា៦ឆ្នាំ ជាមួយក្រុមហ៊ុន Nike នូវតម្លៃ១១២លានដុល្លារ (១៨,៧លានដុល្លារ ក្នុង១ឆ្នាំ) និងចុះកុងត្រាជាមួយដៃគូឧបត្ថម្ភ Etihad រយៈពេល១០ឆ្នាំ តម្លៃ៦២៣លានដុល្លារ។ សរុបប្រចាំឆ្នាំ Man City ទទួលចំណូលបាន ៨១លានដុល្លារ៕