Lionel Messi បានផ្ដល់ប្រាក់ផ្ទាល់ខ្លួន ៤,៥លានលុយអាហ្សង់ទីន (៤៨៧ ៣ថ១៦ដុល្លារអាមេរិក)ដល់មូលនិធិមួយឈ្មោះថា FundacionLeoMessi នៅប្រទេសអាហ្សង់ទីនដើម្បីយកទៅឱ្យអង្គការ UNICEF ក្នុងគោលបំណងជួយដល់ក្មេងៗរងគ្រោះ។
កម្មវិធី “A sun for the kids” បង្កើតឡើងដោយមូលនិធិ FundacionLeoMessi និងអង្គការ UNICEF នៅប្រទេសអាហ្សង់ទីន។ កម្មវិធីនេះដែរ ធ្វើឡើងដើម្បីរៃអង្គាសប្រាក់ដើម្បីយកទៅជួយដល់ក្មេងៗពាសពេញពិភព លោក ដែលកំពុងតែជួបគ្រោះលំបាក។ ក្នុងនាមជាអគ្គរាជទូតនៅ UNICEF កីឡាករ Messi បានផ្ដល់ប្រាក់មួយចំនួនដល់កម្មវិធីនេះ ដោយគិតទៅស្មើនឹងជិតកន្លះលានដុល្លារអាមេរិក បើទោះបីជារូបគេមិនអាចទៅចូលរួមបានក៏ដោយ។
ដោយជាប់ភារកិច្ចជាមួយក្រុម Barcelona ខ្សែប្រយុទ្ធ Messi បានផ្ញើវីដេអូខ្លីមួយឱ្យអ្នករៀបចំកម្មវិធី ដើម្បីជាចំណែកមួយឱ្យរូបគេនិងអ្នកចូលរួមមានភាពស្និទ្ធស្នាលនិង គ្នា។ ក្នុងវីដេអូនោះ ម្ចាស់ពាន Ballon d’Or ៤សម័យបាននិយាយថា៖ “វាជារឿងរីករាយណាស់ដែលបាននៅជាមួយអ្នករាល់គ្នា ដោយវីដេអូមួយនេះនិងបានសហការជាមួយប្រជាជនរបស់ UNICEF”៕