អ្នក គាំទ្រក្រុមបិសាចក្រហម Manchester United ជាង៤ពាន់នាក់បានបោះឆ្នោតចង់ឱ្យក្លិបទិញខ្សែប្រយុទ្ធ២នាក់គឺ Thomas Muller និង Marco Reus ឱ្យបានមុនបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃទី១ខែក្រោយនេះ។
អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលបោះឆ្នោតក្នុងវិបសាយ MEN ដើម្បីឱ្យក្លិប Man Utd ទិញខ្សែប្រយុទ្ធបន្ថែម។ ខណៈដែលក្នុងនោះមាន៥៥ភាគរយ ចង់ឱ្យក្លិបទិញខ្សែប្រយុទ្ធ២នាក់គឺ Thomas Muller និង Marco Reus។ មាន១ភាគរយគិតថា ទម្រង់លេងបច្ចុប្បន្នពេញលេញល្អហើយ និង២ភាគរយទៀតគិតថាលោក Van Gaal គួរតែទិញបន្ថែម៥នាក់ទៀត។ ចំពោះភាគរយដែលនៅសល់គឺចង់ឱ្យក្លិបចំណាយចន្លោះពី ៧៥លានផោនទៅ១០០លានផោនទៀត ទើបអាចលើកពាន Premier League បាន។
ក្នុងចំនោមអ្នកគាំទ្រទាំងអស់នោះ គ្មាននរណាម្នាក់បោះឆ្នោតឱ្យ Man Utd ទិញខ្សែប្រយុទ្ធ Neymar នោះទេ។ ចំណែកឯអ្នកចាត់ការ Van Gaal វិញបែរជានិយាយកាលពីប៉ុន្មានថ្ងៃមុននេះថា ទម្រង់របស់បិសាចក្រហមគឺល្អហើយ មិនចាំបាច់ទិញកីឡាករណាចូលបន្ថែមក៏បានដែរ។