Raheem Sterling កីឡាករចំណូលថ្មីរបស់ក្លិបមេឃខៀវ Manchester City បានប្រកាសលក់ផ្ទះដ៏ស្កឹមស្កៃនៅទីក្រុង Liverpool តម្លៃប្រមាណ១,៥លានផោន (ជាង២,៣លានដុល្លារ) ហើយ បន្ទាប់ពីចាកចេញពីក្រុមហង្សក្រហមថ្មីៗនេះ។
វិមានដ៏ស្ដុកស្ដម្ភរបស់ Sterling នេះ គឺមានទីតាំងនៅ Southport តំបន់ Merseyside ទីក្រុង Liverpool ដែលមានបន្ទប់គេង៤ មានអាងហែលទឹក រោងភាពយន្ត កន្លែងហាត់ប្រាណ កន្លែងលេងបាល់ និងបារស្ទិល Michael Jackson ផងដែរ។
នៅក្នុងរូបភាព ដែលថតពីខាងក្នុងផ្ទះ ឃើញថាតារាវ័យក្មេងរបស់ក្រុមជម្រើសជាតិអង់គ្លេស ក៏នៅមានសម្ភារៈមួយចំនួនទាក់ទង នឹងក្លិប Liverpool នៅឡើយ ដូចជាសាឡុង មានខ្នើយរូបក្រុម Liverpool និងរូបភាពអាវក្រុមហង្សក្រហម ដាក់តាំងនៅតាមជញ្ជាំងនៃរោងភាពយន្តទៀតផង។
ខ្សែបម្រើវ័យ២០ឆ្នាំ បានចាកចេញពីក្លិប Liverpool ទៅកាន់ក្រុមគូប្រជែង Man City កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥នេះ នូវតម្លៃ៤៩លានផោន ហើយដោយសារបច្ចុប្បន្ន ផ្ទះនេះស្ថិតនៅឆ្ងាយពីទីក្រុង Manchester ពេក ទើបប្រកាសលក់ដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖