បុរស ជនជាតិអង់គ្លេសម្នាក់បានកើតគំនិតប្លែកមួយ ដោយចំណាយពេលបីថ្ងៃលើវាលស្មៅ ដើម្បីសាកល្បងជីវិតរស់នៅនិងអង្កេតពីសកម្មភាពរបស់សត្វពពែ។
លោក Thomas Thwaites ជាអ្នករចនាម៉ូដជនជាតិអង់គ្លេស ដែលបានសាកល្បងជីវិតរស់នៅជាមួយហ្វូងសត្វពពែនៅជួរភ្នំ Alps របស់ប្រទេសស្វីស ក្នុងគោលបំណងតាមដានសកម្មភាពរបស់សត្វទាំងនោះ។ លោកបានប្រើប្រាស់អវយវៈជំនួយ ដើម្បីអាចធ្វើចលនាជើងបួនដូចសត្វពពែ។
ដំបូងសត្វពពែហាក់គេចឆ្ងាយពីអ្នករចនាម៉ូដបន្តិច ប៉ុន្តែបន្ទាប់ពីចំណាយពេលពេញមួយថ្ងៃ ទើបសត្វទាំងនោះទទួលយកលោកដោយមិនមានភាពខ្លាចរអា។ ស្នាដៃស្រាវជ្រាវក្នុងជីវិតសត្វពពែរបស់លោក Thwaites នឹងដាក់បង្ហាញជាសាធារណៈ នៅក្រុងឡុងដុងក្នុងខែកញ្ញាខាងមុខនេះ៕