• ព័ត៌មានថ្មី

    Thursday, November 5, 2015

    មិត្ត​ភាព​កម្ពុជា​ ប៉ះ​ African All Star ​ល្ងាច​ស្អែក​ចូល​មើល​ដោយ​សេរី

    ​ ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ នឹង​​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​កីឡាករ​​​អាហ្វ្រិក​​ប្រកប​អាជីព​បាល់​ ទាត់​នៅ​កម្ពុជា( African All Star ) ​នៅ​វេលា​ម៉ោង​ ៦:៣០​នាទី​ល្ងាច​ថ្ងៃ​ទី​​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​ការ​ប្រកួត​នេះ​បើក​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​​ទាំង​អស់​ចូល​មើល​ដោយ​ សេរី និង​មិន​មាន​ផ្សាយ​តាម​ទូរទស្សន៍​ណា​មួយ​ឡើយ។


    ក្រុម​ជម្រើ​សជាតិ​កម្ពុជា

    លោក ឆាំង​ ពិសិទ្ធ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​​ នឹង​ប្រកួត​មិត្ត​ភាព​​នា​ថ្ងៃ​ស្អែក​នេះ​ ដើម្បី​ត្រៀម​ខ្លួន​​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​វគ្គ​ ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី២​ ជើង​ទី២​ ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ​​ប្រកួត​មិត្ត​ភាព​​នេះ​ក្នុង​គោល​បំណង​ធ្វើតេស្ត​កីឡាករ​ ដើម្បី​រៀប​ចំ​​ទម្រង់​លេង​ឲ្យ​បាន​ស៊ីចង្វាក់​គ្នា​ពេល​ជួប​ អាហ្វហ្គានីស្ថាន​នា​ពេល​ខាង​មុខ។

    cambodian Vs african2  
    ក្រុម African All Stars

    លោក​បន្ថែម​ថា ​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា​​បើក​ឲ្យ​អ្នក​គាំទ្រ​​ទាំង​អស់​​មើល​ដោយ​ គ្មាន​ការ​លក់​សំបុត្រ​ឡើយ ប៉ុន្តែ​លោក​ក៏​សូម​សំណូមពរ​​ឲ្យ​ប្រជា​ជន​ដែល​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់ ​ទាំង​អស់​មេត្តា​មក​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​​ ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​​កីឡាករ​ និង​លើក​កម្ពស់​វិស័យ​កីឡា​​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​​មាន​ការ​រីក​ចំរើន​ កាន់​តែ​ច្រើន​ឡើង៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: មិត្ត​ភាព​កម្ពុជា​ ប៉ះ​ African All Star ​ល្ងាច​ស្អែក​ចូល​មើល​ដោយ​សេរី Rating: 5 Reviewed By: Unknown
    Scroll to Top